ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ជួសជុលភ្លើងបំភ្លឺផ្លូវ ក្រោមស្ពានអាកាសស្ទឹងមានជ័យឡើងវិញ
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ បានធ្វើការជួសជុលភ្លើងបំភ្លឺផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យឡើងវិញ ខណៈកន្លងមកពិបាកធ្វើដំណើរដោយសារស្ថានភាពងងឹតខ្លាំង។


ទីតាំងដែលអាជ្ញាធរបានធ្វើការជួសជុលភ្លើងឡើងវិញនេះ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោក តាំង គីម ជាប្រជាពលរដ្ឋ បានឲ្យដឹងថា នៅត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ នេះ តែងតែមានអ្នកដំណើរគ្រោះថ្នាក់ ដោយសារតែងងឹតមើលមិនឃើញឧបសគ្គខាងមុខ ហើយផ្លូវកោងទៀតផង។


លោក តាំង គីម បន្តថា នៅពេលឃើញមានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ក្នុងការជួសជុលភ្លើងបំភ្លឺផ្លូវនេះឡើងវិញ លោកសប្បាយចិត្តណាស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនៅពេលយប់តែម្ដង។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា ទីតាំងខាងលើនេះ កន្លងមកមានភ្លើងបំភ្លឺហើយ ប៉ុន្តែដោយសារដាច់ប្រព័ន្ធភ្លើង ទើបធ្វើឲ្យងងឹត ដូច្នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ លោកបានចាត់ក្រុមការងារចុះពិនិត្យជួសជុលឡើងវិញ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


