Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាបរិវេណនាយកដ្ឋានណ្ដាប់ធ្នាប់ បានរៀបចំសិក្ខាសាលាមួយស្តីអំពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដើម្បីផ្សព្វផ្សាយ ណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានតំបន់អង្គរ ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា, ផែនការ និងការងារគ្រប់គ្រងបរិស្ថានអង្គរ, ស្វែងយល់ពីបញ្ហាប្រឈម និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញចូលរួមជាអធិបតីនាឱកាសនោះមាន លោក ឡុង កុសល អគ្គនាយករង តំណាង បណ្ឌិត ហង់ ពៅ អគ្គនាយក រួមទាំងប្រធាន និងអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួនប្រមាណ ៩០នាក់។

រូបភាព៖លោក ហាប់ គឹមអាន

លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្រៃឈើ និងបរិស្ថាន មានតួនាទីសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះព្រៃឈើ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានភាពផ្សំ នៃសមាសភាពសំខាន់អំពីតម្លៃ នៃរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល មានប្រសាសន៍ថា ដោយមើលឃើញអំពីសារៈសំខាន់របស់ព្រៃឈើ ចាប់តាំងពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា បានបង្កើតនាយកដ្ឋានមួយឈ្មោះថា នាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ។ តាមរយៈនេះ កិច្ចការងារជាច្រើនពាក់ព័ន្ធ ជាមួយទឹក និងព្រៃឈើ ត្រូវបានស្រាវជ្រាវ គាស់កកាយ និងធ្វើឱ្យមានការរស់រានឡើងវិញ នូវប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងការធ្វើឱ្យមានកំណើន នៃគំរបព្រៃឈើក្នុងរមណីយដ្ឋានអង្គរជាដើម។

លោក ឡុង កុសល មានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំង ក្នុងការងារស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រអង្គរ និងការងារគ្រប់គ្របបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ដូច្នេះកិច្ចការទាំងនេះមិនអាចខ្វះបានឡើយ ពីការចូលរួមបំពេញបន្ថែមរបស់ភាគីពាក់ព័ន្ធនានា ដើម្បីរក្សាបាននូវការឈរគង់វង្សរបស់ប្រាង្គប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលាស្តីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ” ក៏មានការធ្វើបទបង្ហាញស្តីពី “ការទប់ស្កាត់បទល្មើសព្រៃឈើ”, “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន” និងការផ្តល់ជូននូវសំណួរ-ចម្លើយ របស់សិក្ខាកាមដែលបានចូលរួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៥ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២៨ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៥ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម