Connect with us

ព័ត៌មានជាតិ

​កម្ពុជា-ឡាវ​ឯកភាព​ផ្លាស់ប្ដូរអ្នកទោស​ឱ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិ​

បានផុស

នៅ

កម្ពុជា​-ឡាវបានឯកភាព​សម្រេចធ្វើការផ្លាស់ប្ដូរអ្នកទោសឱ្យបានរួចរាល់​មុនពេលចូលឆ្នាំថ្មីប្រពៃណី​ជាតិចូលមកដល់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ អំឡុងពេលសម្ដេចបំពេញទស្សនកិច្ចនៅប្រទេសឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀង​ចំនួន ៣ ដែលប្រទេសទាំងពីរបានចុះហត្ថលេខា​បង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង​នៃភាគីទាំងពីរក្នុងការ​ពង្រឹងមិត្តភាព​សាមគ្គីភាព​ជាមួយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ និងយូរអង្វែង​។

​ជាមួយគ្នានោះ កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាតភ្ជាប់​រវាងខេត្តចំប៉ាសាក់ជាមួខេត្តព្រះវិហារ​ និងខេត្តអាតាពើ ជាមួយខេត្តរតនគិរី​ដែលនេះ ជាការផ្ដល់នូវអំណោយផលសម្រាប់ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន​។

បើតាមសម្ដេចនាយករដ្ឋមន្ត្រីភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទិននឹងការតភ្ជាប់ផ្លូវដែក​រវាងកម្ពុជា និងឡាវជាមួយ​បណ្ដាប្រទេសដទៃទៀត។

វិស័យទេសចរណ៍​ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងផ្លូវអាកាស ដែលអាចតភ្ជាប់បណ្ដាទីក្រុង ដែលអាចផ្ដល់ឱកាសសម្រាប់ប្រជាជនប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម