Connect with us

ព័ត៌មានជាតិ

កម្ពុជាចូលរួមសិក្ខាសាលាស្តីពី សហគ្រិនវប្បធម៌បៃតងអាស៊ាន នៅ ប្រទេសថៃ

បានផុស

នៅ

ក្រុមការងារនាយកដ្ឋានសហប្រតិបត្តិកាវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហគ្រិនផ្នែកផលិតផលសូត្រ ពីររូបគឺ អ្នកស្រី តិច ស៊ីមហ៊ាង និងលោក ផេង សុផល ទៅចូលរួមសិក្ខាសាលាក្រោមប្រធានបទស្ដីពី “សហគ្រិនវប្បធម៌បៃតងអាស៊ាន (ASEAN Green Cultural Entrepreneur) នៅទីក្រុងបាងកក ខេត្ត ឈុនបុរី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះមានគោលបំណងជំរុញការយល់ដឹងឆ្ពោះទៅរកផលិតផលវប្បធម៌បៃតង ក៏ដូចជាដើម្បីបំពេញតាមការរំពឹងទុកនៃរបៀបវារៈសកលក្នុងការបន្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ គម្រោងនេះនឹងប្រមូលផ្តុំសហគ្រិនដែលផលិត និងចែកចាយផលិតផល និងសេវាកម្មវប្បធម៌បៃតង ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រីកសហគមន៍មូលដ្ឋាននៃរដ្ឋសមាជិកអាស៊ាន។

លើសពីនេះ គម្រោងនេះនឹងអនុញ្ញាតឱ្យសហគ្រិនដែលចូលរួម បានចែករំលែកចំណេះដឹង និងការអនុវត្តដ៏ល្អបំផុត (best practice) របស់ពួកគេលើគំរូអាជីវកម្មរវាងគ្នាទៅវិញទៅមក បង្កើតបណ្តាញវប្បធម៌បៃតងអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង និងកាត់បន្ថយបញ្ហាប្រឈមដែលមិនអាចដឹងជាមុននាពេលអនាគត។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីបណ្តាសហគ្រិននៃប្រទេសសមាជិកអាស៊ានដូចជា៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ គម្រោងនេះមានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ការតាំងពិព័រណ៌ផលិតផលវប្បធម៌ និងការចុះទៅធ្វើទស្សនកិច្ចសិក្សាដើម្បី បានសង្កេត និងបានធ្វើលំហាត់អនុវត្តផ្ទាល់ជាមួយសិប្បករ/សហគ្រិនជោគជ័យលេចធ្លោមួយចំនួនដែលប្រើប្រាស់ទុនវប្បធម៌ដើម្បីបង្កើតផលិតផលនិងសេវាកម្មវប្បធម៌បៃតង។

សិក្ខាសាលានេះមានចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖

• បានចែករំលែកបទពិសោធន៍ និងលក្ខណៈពិសេសនៃភាពជាសហគ្រិនវប្បធម៌។

• ប្រមូលផ្តុំអ្នកសេដ្ឋកិច្ចវប្បធម៌ដែលបង្កើត និងលក់ផលិតផល និង/ឬសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជះឥទ្ធិពលដល់ការលូតលាស់នៃសហគមន៍មូលដ្ឋានក្នុងរដ្ឋសមាជិកអាស៊ានដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តដ៏ល្អបំផុតលើគំរូអាជីវកម្មជោគជ័យរបស់ពួកគេ។

• គម្រោងនេះនឹងក្លាយជាវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងរវាងសហគ្រិនវប្បធម៌ក្នុងតំបន់។

• បង្កើនបណ្តាញរវាងសហគ្រិនដែលចូលរួមទាក់ទងនឹងការរួមចំណែក និងការសហការរបស់ពួកគេសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគតរបស់តំបន់៕

អត្តបទ និងរូបភាព៖ ចាន់ តូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម