ព័ត៌មានជាតិ
ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់យ៉ាងយូរពាក់កណ្តាលឆ្នាំនេះ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា មិនមានការពន្យាពេលសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នោះទេ យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៣ នឹងបើកដំណើរការការដ្ឋានសាងសង់។ លោកថ្លែងបែបនេះ នៅក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣។

បើតាមប្រសាសន៍ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន China Communications Constructions Company (CCCC) បានសន្យាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា នឹងបើកការដ្ឋានសាងសង់ យ៉ាងយូរនៅពាក់កណ្តាលឆ្នាំនេះ ពោលគឺខែមិថុនា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៧ ដើម្បីឲ្យស្របពេលជាមួយគម្រោងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះ គឺបន្ទាប់ពីមានមតិមួយចំនួនព្រួយបារម្ភ ពីការដែលមិនឃើញ មានការចុះហត្ថាលេខា។ លោកថា ចំពោះការចុះហត្ថាលេខារវាងក្រុមហ៊ុន និងក្រសួងសាធារណការ អាចធ្វើពេលណាក៏បាន ក៏ប៉ុន្តែក្រសួងចង់ធ្វើរឿងនេះ នៅចំពោះមុខថ្នាក់ដឹកនាំប្រទេសទាំងពីរ ដូចនេះ គឺកំពុងនៅរង់ចាំនិតិវិធីផ្ទៃក្នុង។
បើតាមលោក ស៊ុន ចាន់ថុល មូលហេតុដែលពន្យាពេលលើការចុះហត្ថាលេខានេះ គឺដោយសារតែ មានការរាំងស្ទះនៃវិបតិ្តជំងឺកូវីដ១៩ នៅប្រទេសចិន ។ លោកបន្តថា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅភាគីចិនរួចរាល់ហើយ ដើម្បីឲ្យជួយជម្រុញនិតិវិធីនេះឲ្យកាន់តែឆាប់រហ័ស ឯគ្រឿងចក្រ គឺមានបញ្ជូនទៅទីតាំងបើកការដ្ឋានបណ្តើរៗហើយដែរ។
លោកថា គម្រោងនេះ គឺជាគម្រោងសហប្រតិបត្តិការរវាង រាជដ្ឋាភិបាល និងឯកជន Public Private Partnership (PPP) ហើយការផ្តួចផ្តើមគម្រោងនេះឡើង គឺជារឿងត្រឹមត្រូវ។
ម៉្យាងវិញទៀត ដោយសារតែក្រុមហ៊ុននេះ នឹងមានសាងសង់ផ្លូវត្រើយខាងកើត ប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ទើបប្រមុខរាជរដ្ឋាភិបាល សម្រេចនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយបន្ថែមទៀត ដោយថវិកាជាតិផ្ទាល់ តភ្ជាប់ជាមួយនឹងផ្លូវល្បឿនល្បឿន ដើម្បីឲ្យប្រជាជនអាចឆ្លងពីត្រើយខាងលិច ទៅល្វាឯមត្រើយខាងកើតបានងាយស្រួល និងពុំចាំបាច់បង់លុយ៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


