ព័ត៌មានជាតិ
វីតាល់ និងមីជាតិ ចែករំលែកភាពកក់ក្តៅ ជាលើកទី៥ ជូនប្រជាជនក្រីក្រ និងចាស់ជរា ក្នុងរាជធានីភ្នំពេញ
វីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅ លើកទី៥” នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅបរិវេណសួនច្បារប្រាជ្ញាបារមី ក្នុងសង្កាត់ជ្រោយចង្វា ដើម្បីចែកអំណោយជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ថែមទាំងផ្តល់ការកាត់សក់ជូនលោកតាស៊ីក្លូ ចាស់ជរា និងប្រជាជនក្រីក្រ ប្រមាណជិត ៣០០នាក់ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ ព្រមទាំងមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត និងក្រុមការងារជាច្រើននាក់។


នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីពង្រីក វប្បធម៌នៃការចែករំលែក ក្នុងគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ។ ជាងនេះទៅទៀត កម្មវិធីសប្បុរសធម៌នេះ ក៏ចូលរួមរំលែកការលំបាក និងផ្តល់ភាពកក់ក្តៅដល់អ្នកខ្សត់ខ្សោយដែលត្រូវការជំនួយ ជាពិសេសនៅក្នុងកាលៈទេសៈដ៏តានតឹងនៃជំងឺរាតត្បាតជាសកលកូវីដ១៩ ផងដែរ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវ អគ្គនាយិកានៃក្រុមហ៊ុន បានមានប្រសាសន៍ថា “រដូវលំហើយបានមកដល់ វាពិតបង្កការលំបាកណាស់សម្រាប់មនុស្សចាស់ លោកពូ អ្នកមីង បងៗ ដែលមានជីវភាពខ្សត់ខ្សោយ។ ក្នុងនោះ ពួកគាត់ខ្លះមិនមានទីជម្រកសមរម្យ អ្នកខ្លះមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងអ្នកខ្លះមិនមានលទ្ធភាពទិញអាហារបរិភោគ និងថ្នាំសង្កូវប្រើប្រាស់។” លោកជំទាវបានបន្តថា “អាស្រ័យហេតុដូចនេះទើប វីតាល់ និងមីជាតិ បន្តរៀបចំកម្មវិធីនេះឡើង ដោយក្រុមហ៊ុន សង្ឃឹមថា នឹងអាចចូលរួមចំណែក រំលែកការលំបាកមួយចំនួន និងផ្តល់ភាពកក់ក្តៅ ជូនដល់ លោកតា លោកពូ អ្នកមីង បងៗ ដែលមានការលំបាក។”


គួរបញ្ជាក់ផងដែរ ចំពោះអំណោយដែលក្រុមហ៊ុនបានចែកជូននាថ្ងៃនេះ មានដូចជា អង្ករ ទឹកពិសាវីតាល់ មីជាតិ និងឃីត ក្នុងនោះមាន ភួយ ក្រមា ថ្នាំសង្កូវ និងថវិកាមួយចំនួន ផងដែរ។ ចាស់ជរា និងប្រជាជនដែលចូលរួម ភាគច្រើនប្រកបរបបតិចតួចដើម្បីចិញ្ចឹមជីវិតតួយ៉ាង ធាក់ស៊ីក្លូ លក់អំបោស សំលៀងកាំបិត កាន់ជញ្ជីងថ្លឹងគីឡូ និងជនពិការខ្វះខាតជាដើម។ វីតាល់ និងមីជាតិ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ចំពោះការងារសប្បុរសធម៌និងសង្គម អស់រយៈជាង១០ឆ្នាំមកហើយ។ ក្រុមហ៊ុនទាំងពីរ ក៏បានអំពាវដល់សាធារណជន យុវជនសម័យថ្មី សូមចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងសង្គម ឲ្យកាន់តែទូលំទូលាយបន្តទៅទៀត ដើម្បីសង្គមជាតិយើងទាំងអស់គ្នា៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


