ព័ត៌មានជាតិ
តើរដ្ឋលេខាធិការក្រសួងយុត្តិធម៌នីមួយៗ ទទួលខុសត្រូវលើភារកិច្ចអ្វីខ្លះ?
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ គឺទទួលបន្ទុកដឹកនាំគ្រប់គ្រងការងាររួមរបស់ក្រសួងដែលទាក់ទងនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការទទួលបន្ទុកផ្ទាល់ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារសវនកម្មផ្ទៃក្នុង។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏ត្រូវដឹកនាំតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល។

ក្នុងនោះដែរ ដើម្បីធានាបានប្រក្រតីភាពនៃការងារប្រចាំរបស់ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការទាំងចំនួន១៣រូប ដែលរួមមាន៖
១/ លោកស្រី ចាន់ សុទ្ធាវី ជារដ្ឋលេខាធិការប្រចាំការ ដែលទទួលបន្ទុកដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួង ក្នុងឋានៈជារដ្ឋមន្ត្រីស្ដីទីនៅពេលរដ្ឋមន្ត្រីអវត្តមាន និងការងារអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ការងារយេនឌ័រ ស្រ្តី និងកុមារ។

២/ លោក គឹម សន្តិភាព ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ការងារលើកលែង-បន្ធូរបន្ថយទោស ការងារទំនាក់ទំនងជាមួយនឹងពន្ធនាគារ-នគរបាលយុត្តិធម៌ ក៏ដូចជាការងាររៀបចំ និងអភិវឌ្ឍន៍គេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួង រួមទាំងចងក្រងឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តតាមប្រព័ន្ធបច្ចេកវិទ្យា។

៣/ លោក ព្រហ្ម សិទ្ធត្រា ជារដ្ឋលេខាធិការ ដែលទទួលជួយរដ្ឋមន្ត្រីលើការងារសវនកម្មផ្ទៃក្នុង ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

៤/ លោក ឡុង នរិន្ទ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារអធិការកិច្ច និងការងារពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

៥/ លោក ជីវ សុងហាក់ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ពិនិត្យ ផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ការងាររៀបចំតុលាការពាណិជ្ជកម្ម និងការងារ ការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញវត្ថុភេរវកម្ម រួមទាំងការងារកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។

៦/ លោក ជិន ម៉ាលីន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងាររបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការងារទំនាក់ទំនងជាមួយអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ការងារសិទ្ធិមនុស្ស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

៧/ លោក កេង សុម៉ារិទ្ធ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងាររបស់រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់លើវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី និងការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

៨/ លោក កែវ សុផល ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងាររបស់អគ្គលេខាធិការដ្ឋាន និងការងារនាយកដ្ឋានហិរញ្ញវត្ថុនៃសាលាជម្រះក្ដីនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។

៩/ លោក សួន វិសាល ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងាររបស់អគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ ការងារផ្ដល់ជំនួយផ្នែកច្បាប់ និងការងារមេធាវីការពារក្ដីជូនជនក្រីក្រ និងការងារទំនាក់ទំនងជាមួយគណៈមេធាវី។

១០/ លោក អ៊ូ រ៉ាស៊ី ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារអធិការកិច្ច និងការងារពាក់ព័ន្ធនឹងការប្រឆាំងបទល្មើសក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

១១/ លោក សូរ ចាន់ធី ជារដ្ឋលេខាធិការ ដែលទទួលបន្ទុកការងារអធិការកិច្ច និងការងាររៀបចំដំណើការតុលាការពាណិជ្ជកម្ម។

១២/ លោស្រី ប៉ែន សុមេធា ជារដ្ឋលេខាធិការ ទទួលការងារនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើសនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។

១៣/ លោក ខាន់ វណ្ណៈ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារគ្រប់គ្រងលទ្ធកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារថវិកានៃក្រសួងយុត្តិធម៌៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


