ព័ត៌មានជាតិ
មន្ត្រីសុខាភិបាល ព្រមានយកស្រាពីរបីមុខលាយបញ្ចូលគ្នា អាចឱ្យពុលស្លាប់
មន្ត្រីជំនាញក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវយកស្រាពីរទៅបីមុខលាយជាមួយភេសជ្ជៈផ្សេងៗបញ្ចូលគ្នានោះទេ ព្រោះវាធ្វើឱ្យពុលប៉ះពាល់ដល់អាយុជីវិត។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសទៅលើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគងនៅព្រឹកថ្ងៃទី ២០ កម្ភៈនេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា កន្លងមកមានករណីពុលស្រាស ដោយសារអ្នកបិទស្រា បានយកមេតាណុលទៅលាយដើម្បីឱ្យស្រាខ្លាំង ប៉ុន្តែមិនមានឧបករណ៍ដើម្បីវ៉ាស់កំហាប់មេតាណុល។ ដល់ពេលកំហាប់ច្រើនហួសកម្រិតបច្ចេកទេសពេលផឹកទៅបណ្តាឱ្យពុល ខ្លះអាចសង្គ្រោះបានខ្លះទៀតមិនអាចសង្គ្រោះបាន ដោយសារវាមានកំហាប់មេតាណុលខ្ពស់ពេក។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា «ឥឡូវមិនត្រឹមតដាក់មេតាណុលទៅលាយដោយគាត់យកស្រា ពីរបីមុខទៅលាយបញ្ចូលគ្នាមិនដឹងជាស្រាអ្វីនោះទេ ហើយយកភេសជ្ជៈណាផ្សេងទៀតដែលគាត់ថាខ្លាំងៗទៅលាយបញ្ចូលគ្នាទៀតហើយដល់ពេលគាត់ពិសារទៅត្រង់ជើងភ្លឹង វាឆ្ងាញ់តែត្រង់ជើងភ្លឹងពេទ្យជួយអត់ទាន់ព្រោះបើកាលណាកម្រិតពុលខ្លាំងអត់មានពីណាជួយទាន់ទេ។អីចឹងសូមចៀសវាងសូមមេត្តាពិសារដោយទទួលខុសត្រូវនិងជ្រើសរើសរកផលិតផលណាដែលមានការពិនិត្យត្រឹមត្រូវដើម្បសុខភាពរបស់ខ្លួនព្រោះថាស្លាប់ហើយអត់មានវិលវិញទេអាយុជីវិតមានតម្លៃណាស់»។

ទន្ទឹមនឹងនេះ លោកស្រីឱ វណ្ណឌីបានបន្ថែមថាក្រៅពីនេះដើម្បីសុខភាពល្អប្រជាពលរដ្ឋត្រូវចេះការពារនិងថែទាំសុខភាពឱ្យបានល្អអនុវត្តនូវគោលការណ៍អនាម័យស្អាតឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងជំងឺផ្សេងៗព្រោះថាបច្ចុប្បន្ននេះយើងរស់នៅជាមួយវត្តមានវីរុសជាច្រើនមិនថាមេរោគជំងឺកូវីដ១៩ទេរួមទាំងបាក់តេរីនិងមីក្រុមក៏មានដែរ។
លោកស្រី វេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋសូមការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ងឡើងវិញនិងគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹម ត្រូវបើពិសារគ្រឿងស្រវឹងសុំកុំបើកបរបើបើកបរកុំពិសារគ្រឿងស្រវឹងនិងកុំប្រើប្រាសើគ្រឿងញៀនធ្វើឱ្យខូចដល់សុខភាពរបស់យើង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


