ព័ត៌មានជាតិ
ចង់ទៅលេងតំបន់ទេសចរណ៍ខេត្តកោះកុងឆ្នាំនេះគួរទៅកន្លែងណា?
ខេត្តកោះកុង មានតំបន់ទេសចរណ៍ជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងមកពីខេត្តក្រុងផ្សេងៗទៀតនិយមទៅលេងកម្សាន្ត។ កោះកុងជាខេត្តអេកូទេសចរណ៍តំបន់ឆ្នេរ ដែលអំណោយផលដល់ការដកដង្ហើម ខ្យល់បរិសុទ្ធ។
សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ដោយសារផ្លូវ ៤៨ កំពុងស្ថាបនាដូច្នេះមានការលំបាកខ្លះចំពោះបងប្អូនចង់ទៅដល់តំបន់ទេសចរណ៍នៅក្នុងក្រុងខេមរភូមិន្ទ ស្រុកថ្មបាំងក៏មានការលំបាកតិចតួច ហេតុនេះបងប្អូនអាចទៅលេងបាន ប៉ុន្តែជាចម្បងបងប្អូនទេសចរអាចទៅលេងស្រុកស្រែអំបិល។

ការធ្វើដំណើរទៅស្រុកស្រែអំបិលតាមផ្លូវល្បឿនលឿនចុះតាមច្រកកំពង់សិលាចេញទៅប្រមាណ ៦ គីឡូទៅដល់ស្រុកស្រែអំបិល។ ពេលទៅដល់ស្រុកស្រែអំបិលយើងអាចទៅលេងតំបន់ទេសចរណ៍ស្ទឹងពពក, រមណីយដ្ឋានឆ្នេរកោងកាង, រមណីយដ្ឋានឆ្នេរនេសាទ និងតាមរមណីយដ្ឋានផ្សេងៗ នៅតាមបណ្ដោយព្រែកស្រែអំបិល។
ចំពោះតំបន់ស្ទឹងពពកទេសចរអាចទៅបោះតង់ ជិះកង់លេងតាមដងព្រៃ ទៅលេងទឹកជ្រោះ ដែលសុទ្ធតែជាសក្ដានុពលសម្រាប់ទេសចរចង់ទៅលេងកម្សាន្តនៅខេត្តកោះកុង។

លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តកោះកុងសង្ឃឹមថា ទេសចរនឹងកើនឡើងដល់ ៥០ ម៉ឺននាក់ នៅពេលដែលផ្លូវ ៤៨ និងផ្លូវជាតិលេខ ១០ សាងសង់រួចរាល់ ដែលជាអំណោយផលដល់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យទេសចរអាចរកចំណូលបានច្រើន។
នៅក្នុងឆ្នាំ ២០២២ ទេសចរទៅលេងខេត្តកោះកុងបានកើនឡើងវិញដល់ ៤០ ម៉ឺននាក់ បន្ទាប់ពីកូវីដ១៩ ធូរស្រាល៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


