ពោតក្រហម​រក្សា​តម្លៃ​លក់​ចេញ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំ​ច្រើន​សម្រាប់​ទីផ្សារ​នាំចេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពោតក្រហម​រក្សា​តម្លៃ​លក់​ចេញ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំ​ច្រើន​សម្រាប់​ទីផ្សារ​នាំចេញ

Published

on

​ពោតក្រហម​ ដែល​អាច​កែច្នៃ​ទៅជា​ចំណី​សត្វ​ កំពុង​ពេញ​និយម​អ្នក​ដាំ​ ក៏ដោយ​សារ​ពោតក្រហម​អាច​រក្សា​បាន​តម្លៃ​លក់​ចេញ​ថេរ​ ហើយ​ធ្វើ​ឲ្យ​កសិករ​យើង​ដាំ​ដុះ​រៀង​រាល់​ឆ្នាំ​ សម្រាប់​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។​

ឆ្នាំនេះកញ្ញា ណា​រី​ រស់នៅ​ក្នុងស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា ​រៀងរាល់​ឆ្នាំ​តែង​ដាំ​ពោត​ក្រហម ដោយ​កសិករ​ក្នុងស្រុក​នេះ ​ដាំ​ពោត​ក្រហម​ប្រមាណ​ជា​៥០​ភាគរយ ​ក្នុងចំណោម​កសិផល​ផ្សេងទៀត ​ដោយ​ក្នុង​នោះ​ពោតក្រហម​ចាប់​ផ្តើម​ដាំ​ពី​ចុងខែ​វិច្ឆិកា រហូតដល់​ខែ​មីនា​ឬ​ខែ​មេសា​ ទើប​ចាប់​ផ្តើម​ប្រមូល​ផល​។

​លើ​ផ្ទៃដី​២​ហិកតា​របស់​ឪពុក​ នាង​អាច​ដាំ​ដោយ​ប្រើ​ពូជ​ចំនួន​២៥​គីឡូក្រាម ហើយ​ក្នុង​១​ហិកតា​បើ​ដាំ​មិនល្អ​អាច​ទទួល​ផល​បាន​ពី​៥​ទៅ​៦​តោន​ ហើយ​បើ​ទិន្នផល​បាន​ខ្ពស់​វិញ​អាច​បាន​៧​តោន​ឬ​៨​តោន​ក្នុង​១​ហិកតា​។ ​នាង​បាន​បន្តទៀតថា ​ក្នុង​ពេល​ប្រមូល​ផល​ ក៏​ត្រូវ​ចំណាយ​លើ​ម៉ាស៊ីន​ព្រលះ​គ្រាប់​ក្នុង​១​បេ​ថ្លៃ​១​ពាន់​រៀល ដោយ​ក្នុង​១​ហិកតា​អាច​បាន​ចំនួន​៥០​បេ​។ ពោតក្រហម​ចែកចេញជា​ពីរ​ប្រភេទ​ដោយ​ពោត​សើម​ អាច​លក់​បាន​៨០០​រៀល​ក្នុង​១​គីឡូក្រាម និង​ពោត​ស្ងួត​អាច​បាន​ថ្លៃ​ក្នុង​១​គីឡូក្រាម​ថ្លៃ​១០០០​រៀល​។ ​ពោតក្រហម​គេ​យក​ទៅ​កែច្នៃ​ទៅជា​ចំណី​សត្វ​ ដោយមាន​ឈ្មួញ​មក​ប្រមូល​ទិញ​រៀងរាល់ឆ្នាំ​ ដើម្បី​ធ្វើ​ការ​នាំ​ចេញទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

សូមចុចអាន៖ ស្ថាបនិកមីល្ពៅខ្មែរ បង្ហើប​គម្រោង​ថ្មី ផលិតមីបន្លែដាក់ក្នុងហាងស៊ុបវិញម្តង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services