ព័ត៌មានជាតិ
មន្ទីរទេសចរណ៍គ្រោងបង្កើតតំបន់លំហែកាយ ដាក់ជាគោលដៅទេសចរណ៍បន្ថែមទៀត ក្នុងស្រុកសំឡូត
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែមករានេះថា លោកបានដឹកនាំក្រុមការងារចុះពិនិត្យនិងសិក្សាធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗតាមគោលដៅទេសចរណ៍ថ្មីៗជាច្រើនក្នុងស្រុកសំឡូត ក្នុងគោលបំណងត្រៀមផ្សព្វផ្សាយលើកកម្ពស់សន្ទុះវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ក្រោយវិបត្តិកូវីដបានបញ្ចប់នាពេលខាងមុខ។

ម្យ៉ាងវិញទៀតក៏ ដើម្បីជំរុញឲ្យបានខ្លាំងក្លាបន្ថែមទៀត ផងដែរ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបងឲ្យក្លាយជាខេត្ត ដែលមានជម្រើសទេសចរណ៍កាន់តែសម្បូរបែបនិងអាចពន្យារពេលស្នាក់នៅរបស់ទេសចរ ផងដែរ។ លោកបន្តថា គោលដៅទេសចរណ៍ ដែលគ្រោងនិងបន្ថែមនេះ អាចនឹងទាក់ទាញអារម្មណ៍អ្នកទេសចរតាមរយៈសក្ដានុពលសម្បូរបែបក្នុងដំណាក់កាលថ្មីនេះ គឺសម្រស់ធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសំឡូត ដែលពោរពេញទៅដោយចម្ការរុក្ខជាតិទុរេន ចម្ការប័រ,មង្ឃុត,តាង៉ែន,ចម្ការសាវម៉ាវ នៅរដូវហុចផលក្រៅពីនេះ ក៏មានដងព្រៃភ្នំបឹងបួជ្រោះ ជ្រងជ្រលងដងអូរជាច្រើន សណ្ឋានសាកសមជាមេដែកដ៏ខ្លាំងក្លា ក្នុងការអន្ទងចិត្តភ្ញៀវឲ្យចូលមកទស្សនាកម្សាន្តសម្រាកលំហែកាយ និងស្រាវជ្រាវផ្សេងៗតាមចំណង់ជំនាញរបស់អ្នកទេសចរ។ ខណៈបច្ចុប្បន្ននេះ អ្នកវិនិយោគទុនក៏កំពុងផ្តោតការចាប់អារម្មណ៍វិនិយោគអភិវឌ្ឍលើវិស័យទេសចរណ៍ នៅតំបន់មួយនេះ ក៏កាន់តែច្រើន ផងដែរ។



ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្តថា គោលដៅទេសចរណ៍ថ្មីៗដែលមន្ត្រីជំនាញបានចុះពិនិត្យនិងសិក្សានេះរួមមាន តំបន់វាលចម្បាំងខេមសាយ ឋិតក្នុងភូមិព្រៃធំឃុំកំពង់ល្ពៅមានសក្ដានុពលទេសភាពព្រៃភ្នំ និងទីវាលចម្ការមានម៉ូតូកង់៤ សម្រាប់ជួលជិះកម្សាន្តតាមដងព្រៃព្រឹក្សា និងបោះតង់តំបន់ដាយមិនរីស៊ត ឋិតក្នុងភូមិបរឡាង ដែលមានសក្ដានុពលទេសភាពទឹកធ្លាក់ស្ទឹងបរឡាង ដើម្បីទាញអារម្មណ៍អ្នកទេសចរឲ្យឋិតក្នុងភាពស្រស់ស្រាយរីករាយ ដែលមិនអាចបំភ្លេចបាននៅថ្ងៃខាងមុខបន្តទៀត៕


អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ស្ថាបនិកមីល្ពៅខ្មែរ បង្ហើបគម្រោងថ្មី ផលិតមីបន្លែដាក់ក្នុងហាងស៊ុបវិញម្តង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


