ព័ត៌មានជាតិ
សាស្រ្តាចារ្យ៖ មិនបាច់ហៅលោកឧកញ៉ាទេ ត្រឹមឧកញ៉ាគឺគ្រប់គ្រាន់ហើយ
សាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរបានបំភ្លឺលើការប្រើប្រាស់ពាក្យលោកឧកញ៉ា ដែលអាចនាំឲ្យមានការយល់ច្រឡំ ឬបង្កើនការច្របូកច្របល់ថែមទៀត។
សាស្ត្រាចារ្យ ទូច គីមស៊្រាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្រ្តីបានបកស្រាយថា ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ឧកញ៉ាមាន ៣ កម្រិត គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ ឧកញ៉ា កម្រិតទាបជាងអ្នកឧកញ៉ា ហើយអ្នកឧកញ៉ា កម្រិតទាបជាងលោកអ្នកឧកញ៉ា។

សាស្ត្រាចារ្យដែលធ្វើការផ្នែកអក្សរសាស្រ្តជាតិ សង្កេតឃើញមានហៅឧកញ៉ាខ្លះមានការបន្ថែមបន្ថយលើសពីក្រឹត្យក្រមដើម។ ការសរសេរឬហៅដោយយល់ច្រឡំលោកឧកញ៉ានេះ លោកឧកញ៉ានោះគឺមិនត្រឹមត្រូវទេ។
“ហៅត្រឹមឧកញ៉ាគ្រប់គ្រាន់ហើយ មិនបាច់បន្ថែមពាក្យលោកឧកញ៉ានេះ លោកឧកញ៉ានោះទេ”។
សាស្រ្តាចារ្យបញ្ជាក់ថា ព្រះរាជក្រឹត្យបានបែងចែកច្បាស់ពីគោរមងារឧកញ៉ា ការហៅថែមថយខុសពីក្រឹត្យក្រមដើម អាចនាំឲ្យមានភាពច្របូកច្របល់ថែមទៀត។ សាស្ត្រាចារ្យលើកឡើងថា អ្នកខ្លះហៅឧកញ៉ាទទេ ខ្លាចមិនពិរោះស្តាប់តែជាពាក្យដែលចែងក្នុងក្រឹត្យក្រម ចេញដោយព្រះរាជក្រឹត្យ។ ដូចលោកជំទាវ ឯកឧត្តម មិនបាច់ប្រើលោកឯកឧត្តមអីទេ ត្រឹមឯកឧត្តមអីគឺគ្រប់គ្រាន់ហើយ។
តាមសាស្រ្តាចារ្យ សព្វថ្ងៃកម្រិតឧកញ៉ា និងអ្នកឧកញ៉ាមានច្រើន តែឋានៈឡើងដល់កម្រិតលោកអ្នកឧកញ៉ាមិនទាន់មានទេ។
សាស្រ្តាចារ្យទូច គីមស៊្រាង ក្រើនរំលឹកថា ដើម្បីថែរក្សាឧត្តមភាពជាឧកញ៉ា បុគ្គលទាំងឡាយត្រូវរក្សាព្រហ្មវិហារធម៌ ចំណេះដឹង គុណភាព សីលធម៌ មានការងារល្អ ដែលទទួលបានការគោរពនិងឲ្យតម្លៃពីមនុស្សផងទាំងពួង។
គួរបញ្ជាក់ថា តាមអនុក្រឹត្យថ្មីចុះថ្ងៃ ២០ មីនា ឆ្នាំ២០១៧ ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋ ដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


