Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ច​មានភស្ដុតាងបញ្ជាក់ថា ​បុរសចិញ្ចឹមក្ងោកជួញដូរសត្វព្រៃខុសច្បាប់​

បានផុស

នៅ

បន្ទាប់ពីសារធារណជន​មានចម្ងល់​អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោករបស់លោក យឹម សំអឿន ស្ថិតនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗនេះ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនពេលចុះអនុវត្តជាលទ្ធផលបង្ហាញថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វក្ងោក ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ យោងតាមប្រកាសលេខ០២០ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES)។

ការធ្វើពាណិជកម្មល្មើសច្បាប់ត្រូវផ្តន្ទាទោស ក្រោមបទល្មើសថ្នាក់ទី២ ដោយត្រូវជាប់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងត្រូវពិន័យជាប្រាក់ពីមួយលាន (១០,០០០,០០០)រៀល ទៅដប់លាន (១០០,០០០,០០០)រៀល ឬផ្តន្ទាទោសណាមួយ នៃទោសទាំងពីរ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (មាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ)។

ករណីបទល្មើសសត្វព្រៃមានសភាពធ្ងន់ធ្ងរ ការចោទប្រកាន់ត្រូវបញ្ចូលការប្រឆាំងការលាងសំអាតប្រាក់ ដែលជាកាតព្វកិច្ចចាំបាច់របស់ប្រទេសម្ពុជា អនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយក៏ជាសកម្មភាពមួយដែលបានចូលរួមនាំឲ្យប្រទេសអាចចាកចេញពីបញ្ជីប្រផេះបាន។

ច្បាប់បានអនុញ្ញាតឲ្យមានការចិញ្ចឹមប្រភេទសត្វព្រៃលក្ខណៈគ្រួសារតែក្នុងក្រុមមានដោយបង្គួរ ព្រោះវាមានភាពសំបូរ និងប៉ះពាល់តិចតួចទៅដល់ចំនួនសត្វព្រៃនៅក្នុងធម្មជាតិ។

មន្ត្រីរដ្ឋបាលព្រៃឈើប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈនេះថា អាជ្ញាធរកំពុងបន្តនិតិវិធីលើករណីបុរសដែលចិញ្ចឹមក្ងោកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម