ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានអបអរសាទរដែលក្រុងកំពតទទួលបានពានរង្វាន់ទីក្រុងស្អាតរំដួលបីទង
ប្រជាពលរដ្ឋខេត្តកំពតបានសាទរយ៉ាងខ្លាំងហើយនិងបានសម្តែងសេចក្តីត្រេកអរ ដែលក្រុងកំពតទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង ជាលើកទី៣ នេះហើយប្រជាពលរដ្ឋនៅខេត្តកំពតបានបន្តប្តេជ្ញាចូលរួមរក្សាកំណត់ត្រានេះ នៅពេលអនាគតទៀត ប្រជាពលរដ្ឋខេត្តកំពតបានយល់ថាឱ្យតែ ទីក្រុងស្អាតនិងអាចជួយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកលេងកម្សាន្តកាន់តែច្រើន។

និស្សិតនៅសាកលវិទ្យាល័យ ស៊ីយូអេស (CUS)សាខាខេត្តកំពត បានសាទរយ៉ាងខ្លាំង ហើយបានសម្តែងនូវសេចក្តីត្រេកអរ ដែលក្រុងកំពត បានទទួលពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង់ ជាលើកទី៣។
ប្រជាពលរដ្ឋបានបង្ហាញអំពីការយកចិត្តទុកដាក់ របស់អាជ្ញាធរ ហើយនិងមានការចូលរួមពីប្រជាពលរដ្ឋដែលបានជួយនៅ ក្នុងការថែរក្សា អនាម័យ កាកសំណល់ជាការគ្រប់គ្រង់ របស់បរិស្ថាននិងការតុបតែង កែលម្អឱ្យមានសោភ័ណភាពក្រុងកំពត ជាទីក្រុងស្អាត ផ្ការំដួលទង ហើយនៅតាមលំនៅដ្ឋាន អាហារដ្ឋាន ម៉ាត ឬផ្សារជាដើម ដែលធ្វើឲ្យក្រុងកំពតមានសុភ័ណភាពបានស្អាតជាងមុន។

កញ្ញា ទី វើរ អ្នកលក់ផ្លែឈើកៀបស្រស់ នៅវិថីម្ហូបអាហារក្រុងកំពត បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា កញ្ញាសប្បាយចិត្តរ បានចូលរួមអប់អរសាទរ ដែលក្រុងកំពតរៀបចំបានល្អ និងជាប់ចំណាត់ថ្នាក់ ជាទីក្រុងស្អាតផ្ការំដួលបីទង។

ប្រជាពលរដ្ឋបានបន្តថា សំរាមកើតចេញពីមនុស្ស ឬចំណាត់ថ្នាក់ទីក្រុងស្អាតយើងត្រូវបន្តទៅអាណត្តិក្រោយៗទៀតដូច្នេះដើម្បីរក្សាកំណត់ត្រានេះ ប្រជាពលរដ្ឋបានស្នើទៅដល់ពលរដ្ឋគ្រប់រូបផ្សេងទៀតសូមចូលរួមថែទាំ និងយកសំរាមមកទុកដាក់នៅក្នុងធុងឬថង់ឲ្យបានល្អប្រើសើរជាថែមទៀត។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឲ្យដឹងថា ខេត្តកំពតទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង ៣អាណត្តិ មកហើយ ហើយការទទួលពានរង្វាន់នេះ ក៏ដោយសារមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ទីរអង្គភាពជំនាញ ប្រជាពលរដ្ឋ សេវាករ អាជីវករជាដើម និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការថែរក្សាសម្អាតបរិស្ថាន អនាម័យ និងសេសការទុកដាក់សំរាមជាដើម ស្របពេលដែលរដ្ឋបាលខេត្តកំពតដែលកំពុងតែសម្រុកកែលម្អក្រុងកំពតឲ្យមានសោភ័ណភាពកាន់តែស្អាតជាងមុនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តនៅតាមរមណីយដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពតផងដែរ៕
ដោយ ៖ សឹង រ៉ាត់




-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


