ព័ត៌មានជាតិ
អ្នកភូមិក្នុងតំបន់ផ្ទុះជំងឺH5N1រក្សាការរស់នៅធម្មតា តែអនុវត្តតាមវិធានការ
ក្រោយពេលផ្ទុះជំងឺផ្ដាសាយបក្សី ប្រភេទH5N1 លើកដំបូងនៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួចមក អ្នកភូមិមួយចំនួនបានបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាធម្មតា ប៉ុន្តែបានអនុវត្តតាមការណែនាំរបស់អ្នកជំនាញ។
លោក សួរ សឺន ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកខ្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដែលមានចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ពីទីតាំងផ្ទុះជំងឺផ្ដាសាយបក្សី បានប្រាប់គេហទំព័រ កម្ពុជាថ្មី ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា នេះថា ក្រោយផ្ទុះជំងឺ រហូតដល់ថ្ងៃទី១២ ខែមករាកន្លងមកថ្មីៗនេះ សត្វមាន់ដែលលោកចិញ្ចឹមក្នុងភូមិ ជាលក្ខណៈគ្រួសារ បានងាប់ជាបន្តបន្ទាប់អស់ជាង១០០ក្បាល តែក្រុមគ្រួសាររបស់លោកមិនបរិភោគឡើយ ហើយបានកប់ចោលតាមការណែនាំពីមន្ត្រីជំនាញ។

លោកបន្តថា ក្រុមគ្រួសារលោក និងអ្នកភូមិ មិនមានការព្រួយបារម្ភជាមួយជំងឺផ្ដាសាយបក្សីប្រភេទAH5N1នេះទេ ព្រោះពលរដ្ឋបានអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ។
ចំណែកលោក ពៅ សុង មានទីលំនៅជាប់ព្រុំដីកសិដ្ឋានដែលផ្ទុះជំងឺខាងលើ បានលើកឡើងដែរថា ក្រុមគ្រួសាររបស់លោក និងអ្នកភូមិ មិនមានការព្រួយបារម្ភពីជំងឺនេះឡើយ ហើយការរស់នៅប្រចាំថ្ងៃ ក៏ស្ថិតក្នុងសភាពដូចសព្វដងដែរ។

លោកបានលើកឡើងថា មន្ត្រីជំនាញជាច្រើននាក់ បានយកចិត្តទុកដាក់ចុះពិនិត្យ និងសម្លាប់សត្វបក្សី រួមមាន ៖ មាន់ ទា ចោលគ្មានសល់ ដែលនេះជាការទប់ស្កាត់ និងការពារយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឱ្យឆ្លងជំងឺផ្ដាសាយបក្សី។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លើកឡើងថា ក្រសួង បានកំណត់តំបន់ដែលផ្ទុះជំងឺផ្តាសាយបក្សីប្រភេទH5N1 ក្នុងភូមិដែលមានកសិដ្ឋានចិញ្ចឹមបក្សីមាន់ ទា ១កន្លែង គ្រប់គ្រងដោយ លោក ហូ ណាម ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង។
ក្នុងសេចក្តីប្រកាសកំណត់តំបន់ខាងលើ បានតម្រូវឲ្យអគ្គនាយកដ្ឋានសុខភាពសត្វផលិតកម្មសត្វចាត់វិធានការបសុព្យាបាល នៅតំបន់ផ្ទុះជំងឺផ្ដាសាយបក្សី ត្រូវបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺ តាមវិធានបច្ចេកទេសបសុពេទ្យ និងផ្អាកជាបណ្ដោះអាសន្ន លើការទិញការលក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទ ចេញចូល ឬឆ្លងកាត់ ពីរង្វង់៣គីឡូម៉ែត្រ ជុំវិញកន្លែងផ្ទុះជំងឺខាងលើ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


