ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី រកឃើញជំងឺគ្រុនផ្ដាសាយបក្សីប្រភេទ H7
ប្រទេសអូស្រ្តាលីនៅថ្ងៃពុធនេះបានរកឃើញជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 នៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅជិតទីក្រុង Melbourne ប៉ុន្តែវាមិនមែនជាប្រភេទជំងឺដូចគ្នាដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក និងមានហានិភ័យខ្លាំងចម្លងដល់មនុស្សនោះទេ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែមិថុនា ។

រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា មុននឹងរកឃើញជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 នៅកសិដ្ឋានចិញ្ជឹមមាន់យកពងសត្វស្លាបរាប់ពាន់ក្បាលត្រូវបានសម្លាប់រួចហើយ ហើយបន្ទាប់ពីការរកឃើញហើយ កសិដ្ឋានត្រូវបានដាក់ឲ្យនៅដាច់ពីគេ រួមជាមួយនឹងការបន្តឹងការធ្វើដំណើរនៅក្នុងតំបន់ជុំវិញនោះផងដែរ ។
ប្រធានមន្ត្រីពេទ្យសត្វរដ្ឋ Victoria ក៏បានឲ្យដឹងដែរថា ការរកឃើញជំងឺគ្រុនផ្តាសាយបក្សីប្រភេទនេះ គឺជារឿងមិននឹកស្មានដល់នោះទេ ទោះបីជាយ៉ាងណាការផ្ទុះឡើងនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ស៊ុត និងផលិតផលបសុបក្សីក៏ដោយ ។

យ៉ាងណាករណីរកឃើញជំងឺគ្រុនផ្តាសាយបក្សីនេះមានតាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះដែលប្រទេសអូស្ត្រាលីបានរកឃើញការផ្ទុះឡើងជំងឺគ្រុនផ្តាសាយបក្សីដែលមានអការៈធ្ងន់ធ្ងរ (HPAI) ចំនួន ៩ ករណី ប៉ុន្តែករណីទាំងអស់ត្រូវបានទប់ស្កាត់ និងបញ្ឈប់ទាន់ពេលវេលា ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងៗគ្នាដូចជា H5N1 បានរាលដាលពាសពេញពិភពលោក ដោយបានសម្លាប់សត្វបក្សីមួយចំនួនធំ និងក៏បានរីករាលដាលដល់ប្រភេទថនិកសត្វរាប់សិបប្រភេទ ដូចជា ហ្វូងគោក្របី និងបានឆ្លងដល់មនុស្ស ៣ នាក់នៅសហរដ្ឋអាមេរិក និងម្នាក់នៅអូស្ត្រាលី ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


