Connect with us

ព័ត៌មានជាតិ

លោកស្រី ជា ផល្គុន លើកទឹកចិត្តស្រ្តីគ្រប់រូប ឱ្យមានភាពក្លាហាន និងជឿជាក់​លើសមត្ថភាពខ្លួន

បានផុស

នៅ

លោកស្រី ជា ផល្គុន អនុប្រធានកិត្តិយសសាខាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងជាអនុប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងបានលើកឡើងថា ភាពជាអ្នកដឹកនាំមិនសំដៅលើភេទ ឬពណ៌​សម្បុរឡើយ។ អ្វីដែលសំខាន់ គឺសមត្ថភាព ចំណេះដឹង និងទេពកោសល្យ ក្នុងការដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមភរិយាអភិបាលខេត្តព្រៃវែង លោកស្រី ជា ផល្គុន បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំគឺសំដៅទៅលើបុគ្គល​ដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងទាំងកិច្ចការងារតូច ឬធំ ដើម្បីឱ្យអ្នកនៅក្រោមបង្គាប់​អនុវត្តតាមប្រកប​ដោយប្រសិទ្ធភាព។

លោកស្រី សង្កត់ធ្ងន់ថា វេលានេះ ជាពេលដែលយើងមើលឃើញពីសក្តានុពលរបស់ស្រ្តី។ លោកស្រី លើកទឹកចិត្តដល់​ស្រ្តីគ្រប់​រូបនៅកម្ពុជា ឱ្យមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួន។

លោកស្រី រំពឹងថា ពលរដ្ឋខ្មែរគ្រប់រូប បន្តគាំទ្រស្រ្តីភាពជាអ្នកដឹកនាំ និងផ្តល់ឱកាសឱ្យពួកគេមានសិទ្ធិក្នុង​ការសម្រេច​ចិត្ត ដើម្បីអ​ភិវឌ្ឍកម្ពុជា នាថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម