ព័ត៌មានជាតិ
៣ ប្រទេស បើកឱកាសដល់និស្សិតកម្ពុជាបន្តការសិក្សានៅបរទេស
ប្រទេសចំនួន ៣ មាន វៀតណាម ចិន និងឥណ្ឌា បានសម្រេចផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ពលរដ្ឋ និងសិស្សនិស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។

១.អាហារូបករណ៍ប្រទេសចិន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ផ្ដោតទៅលើសិក្សាមុខជំនាញមួយចំនួនដូចជា វិទ្យាសាស្ត្រ, វិស្វកម្ម, សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម, វេជ្ជសាស្ត្រ និងព័ត៌មានវិទ្យា ជាដើម។


២.អាហារូបករណ៍ប្រទេសវៀតណាម
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសឱ្យដឹងថា សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម នឹងផ្ដល់អាហារូបករណ៍ ៤កន្លែងថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ ប៉ុន្តែ អាហារូបករណ៍នេះ នឹងផ្ដល់ជូនចំពោះតែសិស្ស-និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុណ្ណោះ។

៣.អាហារូបករណ៍ប្រទេសឥណ្ឌា
រដ្ឋាភិបាលឥណ្ឌា បានប្រកាសពីការផ្ដល់អាហារូបករណ៍ចំនួន ៥០ កន្លែងសម្រាប់ឆ្នាំ២០២៣-២០២៤ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើគ្រប់មុខជំនាញលើកលែងតែ សុខាភិបាល និងនីតិសាស្ត្រ។ នេះបើតាមយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដល់មន្ត្រីរាជការ
នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះ បានបញ្ជាក់ថា បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាប័ត្រស្របតាមប្រភេទអាហារូបករណ៍ដែលបានជ្រើសរើស, មានចំណេះដឹងភាសាអង់គ្លេសល្អ និងមានសុខភាពបរិបូរណ៍។
រាល់បេក្ខជន ដែលមានចំណាប់អារម្មណ៍ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចបំពេញពាក្យស្នើសុំដោយផ្ទាល់តាមគេហទំព័រ https://www.iccr.gov.in/iccr-scholarship/indian-council-cultural-relations-scholarship ដែលនឹងផុតកំណត់នៃការទទួលពាក្យរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕

ដោយ៖ ថារី
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន
អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានម៉ាសធំជាងព្រះអាទិត្យ ៣០ពាន់លានដង (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត រឿងក្រុមតារាស្រីស្អាតផ្លែផ្កាឱ្យខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ
-
កីឡា១ សប្តាហ៍ មុន
ព្រំ សំណាង នឹងថតខ្សែភាពយន្តរឿង«លោកតាឃ្លាំងមឿង»ជាតួឯក