ព័ត៌មានជាតិ
ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចាប់ផ្តើមចាក់បញ្ចាំងជាសាធារណៈនៅកម្ពុជា
ខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ដែលសហការផលិតដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានសម្ពោធការចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិន និងវិទ្យាស្ថានខុងជឺ ប្រមាណ១០០នាក់បានចូលរួមក្នុងកម្មវិធីសម្ពោធនេះ។

ការផលិត និងសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នៅពេលនេះ គឺចំពេលដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ផងដែរ។

លោក ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រី ក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយៗ។ ដូច្នេះហើយ ការផ្សព្វផ្សាយខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា”លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។ លោកថា មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនទើបតែបញ្ចប់ទៅ ក៏បានគូសវាសគោលដៅថ្មីក្នុងការជំរុញទំនើបកម្មបែបផែនចិន។

ចំណែក លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ខ្សែភាពយន្ត ”ស្នាមញញឹមកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជា-ចិន។ លោកឯកអគ្គរដ្ឋទូតចិន ជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែ ក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ។

ដោយឡែក លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “បងប្អូនមិត្តភាពដែកថែប” “សហគមន៍ជោគវាសនារួមកម្ពុជាចិន“ “ទំនើបកម្មបែបផែនចិន” បានក្លាយជាពាក្យពេញនិយម ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់។ លោកបញ្ជាក់ថា៖«អនាគតពួកយើង ក៏សង្ឃឹមថា ប្រទេសទាំងពីរកម្ពុជា-ចិន បន្តប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ជួយគ្នាទៅវិញទៅមក ធ្វើឱ្យ”ទំនើបកម្មបែបផែនចិន”ដែលជំរុញភាពមានបានរួមគ្នា និងវឌ្ឍនភាពប្រកបដោយសន្តិភាព ក្លាយជាបែបផែនអភិវឌ្ឍន៍អាចយកជាគំរូបាន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងក្នុងពិភពលោកផងដែរ»។

រីឯ លោក មាស ឫទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាសវិញ បានបញ្ចេញយោបល់ថា បម្រែបម្រួលជីវភាពរស់នៅរបស់ប្រជាជននៅគ្រប់វិស័យក្នុងប្រទេសកម្ពុជា និងគ្រប់ស្នាមញញឹម ដែលបានបង្ហាញនៅក្នុងភាពយន្តឯកសារនេះ ធ្វើឱ្យលោកមានមោទនភាព និងសុភមង្គល។ វាបានបង្ហាញចេញពីការអនុវត្ត ទ្រឹស្ដី “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន” នៅក្នុងប្រទេសកម្ពុជា ទទួលបានសមិទ្ធផលពិតប្រាកដជាក់ស្ដែង។ ស្របពេលជាមួយគ្នានេះ វាក៏បានឆ្លុះបញ្ចាំងពីទ្រឹស្ដី”យកប្រជាជនជាសំខាន់” ដែលប្រទេសចិនបានជំរុញ ហើយប្រទេសកម្ពុជាក៏ទទួលស្គាល់ និងកោតសរសើរទ្រឹស្ដីនេះផងដែរ។ នេះបើតាមលោក មាស ឬទ្ធី។
លោកថា៖«ស្នាមញញឹមកម្ពុជា គឺជានិមិត្តសញ្ញារបស់ប្រទេសកម្ពុជា ខ្ញុំសូមយកឱកាសចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមគ្នារៀបរាប់ពីសាច់រឿងកម្ពុជា និងចិន ប្រកៀកស្មាគ្នាអភិវឌ្ឍទៅមុខ នៅលើមាគ៌ាតស៊ូសម្រេចគោលដៅ១០០ឆ្នាំទីពីររបស់ប្រទេសចិន»។

ជាមួយគ្នានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាអ្នកជំនាញស្រាវជ្រាវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងប្រទេសចិន បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច សង្គម អរិយធម៌ អេកូឡូស៊ី និងវិស័យផ្សេងៗទៀតរបស់ប្រទេសចិន សរបញ្ជាក់ឲ្យឃើញថា ទំនើបកម្មតាមបែបផែនចិន គឺជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យ។ វាបានពង្រីកមាគ៌ា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍អាចសម្រេចបានទំនើបកម្ម។ កម្ពុជា អាចស្វែងរកវិធីសាស្រ្តដ៏សមស្របសម្រាប់ខ្លួនឯង ចេញពីបទពិសោធន៍ទំនើបកម្មតាមបែបផែនចិន និងបង្កើតមាគ៌ាទំនើបកម្មដែលស្របតាមស្ថានភាពជាក់ស្ដែង និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន។

ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួន៣ភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយមជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


