Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ យើងមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញទើបកែទម្រង់នោះទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា យើងមិនរង់ចាំទាល់តែមានសន្តិភាពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។ សម្តេចតេជោ សង្កត់ធ្ងន់ការថា «ការរស់រានរបស់យើងខ្ញុំមកដល់ពេលនេះ គឺបានកើតចេញពីការកែទម្រង់នោះឯង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្រ្តី សម្តេចតេជោ បានដាក់ចេញនូវកញ្ចប់កែទម្រង់ពីរ គឺទី១ កំណែទម្រង់​ខាងនយោបាយ ដោះស្រាយបញ្ហាជម្លោះកម្ពុជា តាមរយៈនៃការចរចា។ ទី២ កំណែទម្រង់ខាងផ្នែកសេដ្ឋកិច្ច គឺចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។ ត្រង់ចំណុចនេះ សម្តេច បានគូសបញ្ជាក់ថា វាមិនមែនជាបញ្ហាងាយស្រួលទេ។ សម្តេចពន្យល់ថា នៅក្នុងរបប ប៉ុល ពត ដីធ្លីទាំងអស់ត្រូវបានរឹបអូស ដាក់ទៅជាសម្បត្តិរដ្ឋ។ ក្រោយពី​របបប្រល័យ​ពូជសាសន៍ត្រូវបានដួលរលំ យើងគ្មាជម្រើសអ្វី ក្រៅពីអនុវត្តនូវ​កិច្ចការទាំងឡាយ​ដើម្បីសង្រ្គោះ​ជីវិតប្រជាជនសិន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី ២០ មីនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម