ព័ត៌មានជាតិ
ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ គាំទ្រការចាត់វិធានការចំពោះជនដែលប្រមាថអង្គព្រះមហាក្សត្រ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងក្នុងនាមជាញាតិវង្សមួយអង្គផងនោះ បានប្រកាសគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការច្បាប់ចំពោះក្រុមបុគ្គលដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រនៃកម្ពុជា។

ការប្រកាសគាំទ្រនេះ គឺបានធ្វើឡើងបន្ទាប់ពីមានក្រុមបុគ្គលប្រឆាំងមួយចំនួនបានលើកឡើង និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើសម្ដេចតេជោ ហ៊ុន សែន ថា បានប្រមាថលើព្រះចេស្តាព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ទាក់ទិននឹងការចោទប្រកាន់នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា៖«សូមកុំដើម្បីតែផលប្រយោជន៍របស់ខ្លួន យកព្រះចេស្តាព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទៅប្រើប្រាស់ខុសពីច្បាប់ដែលបានកំណត់។ ទន្ទឹមនេះ ព្រះអង្គម្ចាស់ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកជនបង្កពីបទប្រមាថព្រះចេស្តារព្រះមហាក្សត្រមកកាត់ទោសតាមផ្លូវ»។

កាលពីល្ងាចថ្ងៃទី២១ ខែមីនា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ក្រោយបានបង្ហោះសារបែបញុះញង់ ពាក់ព័ន្ធនឹងការប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងការចោទប្រកាន់ទៅលើសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលផ្ទុយពីការពិត។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើត្រង់ណាដែលថា សម្ដេចបានប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ សម្ដេចតេជោ បានអះអាងថា សម្ដេច នឹងមិនលើកលែងឡើយចំពោះលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបំភ្លៃព័ត៌មាន មួលបង្កាច់ និងចោទប្រកាន់បែបនេះមកលើសម្ដេច។

បន្ថែមលើនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេច មិនទទួលយកការសុំទោសណាមួយឡើយរបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដោយសម្ដេចចាត់ទុកការចោទប្រកាន់នេះ គឺជាចេតនាអាក្រក់ ដែលធ្វើឲ្យប៉ពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ និងកិត្តិយសរបស់សម្ដេចផ្ទាល់ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


