ព័ត៌មានជាតិ
ក្តៅៗ! សមត្ថកិច្ចបញ្ចេញរូបភាពឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
សមត្ថកិច្ចបានបញ្ចេញនូវរូបភាព និងវត្ថុតាងមួយចំនួន ដែលជាឃាតកបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនរួមមាន កាំភ្លើង ទូរសព្ទ និងសោជាដើម។

គួររំលឹកថា ជនសង្ស័យជាឃាតក បានរត់ពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ទៅសំងំលាក់ខ្លួននៅក្នុងព្រៃមួយក្នុងស្រុកលំផាត់ខេត្តរតនៈគិរី ហើយបន្តចូលទៅដល់ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី ៦ ខែមករា ក្រោយការតាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។
បើតាមសមត្ថកិច្ច ឃាតកជាជនដៃដល់ត្រូវបានបាញ់សម្លាប់ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារបាញ់តដៃមិនព្រមប្រគល់ខ្លួន។

គួរបញ្ជាក់ថា ឃាតកក្រោយបាញ់នាយរងលោករ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ បានរត់គេចខ្លួនពីខេត្តមួយទៅខេត្តមួយ ដោយមានការតាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។

សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបុរសអ្នកបើករថយន្តឲ្យជនដៃដល់ ឈ្មោះ កែ ចាន់មាន និងត្រូវបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន។
ចំណែកជនល្មើសនៅបន្តរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរី បន្តដល់ខេត្តរតនគិរី និងទៅដល់ខេត្តស្ទឹងត្រែង ហើយសមត្ថកិច្ចបានបន្តរុករកដល់ខេត្តក្រចេះ។ រហូតល្ងាចនេះបានចាប់កន្លែងលាក់ខ្លួនរបស់ជនល្មើស តែដោយសារមានការបាញ់តដៃមិនព្រមឲ្យចាប់ខ្លួន សមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួនបាញ់សម្លាប់តែម្តង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ



