ព័ត៌មានជាតិ
មន្ត្រីធនាគារពិភពលោកថា កម្ពុជាគ្រប់គ្រងទុនបម្រុងឈានដល់កម្រិតស្តង់ដារអន្តរជាតិ
គណៈប្រតិភូធនាគារពិភពលោក ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ ( RAMP Program) ដឹកនាំដោយលោក Heung Sik Choo ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគរបស់ធនាគារពិភពលោក បានធ្វើការកោតសរសរសើរកម្ពុជាដែលបានគ្រប់គ្រងទុនបម្រុងអន្តរជាតិនាពេលបច្ចុប្បន្នបានល្អ ឈានដល់កម្រិតស្តង់ដារអន្តរជាតិ។

នៅក្នុងជំនួបជាមួយលោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៣មីនា គណៈប្រតិភូធនាគារពិភពលោកបានលើកឡើងអំពីការរីកចម្រើនផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា និងបានកោតសរសើរថាការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជានាពេលបច្ចុប្បន្នបានឈានដល់កម្រិតស្តង់ដារអន្តរជាតិ ខណៈមន្រ្តីទទួលបន្ទុកសុទ្ធសឹងមានសមត្ថភាព និងគុណវុឌ្ឍិជំនាញខ្ពស់។
បន្ថែមលើនេះ គណៈប្រតិភូធនាគារពិភពលោកបានលើកឡើងថា ប្រតិបត្តិការវិនិយោគត្រូវបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការវិនិយោគទំនើប និងមានសុវត្ថិភាពខ្ពស់សម្រាប់បម្រើឱ្យប្រតិបត្តិការជួញដូរ គ្រប់គ្រងហានិភ័យ ការទូទាត់ និងចុះកិច្ចបញ្ជិកា ដែលបានបង្ហាញថាធនាគារជាតិនៃកម្ពុជាមានបទពិសោធន៍ និងជំនាញផ្នែកវិនិយោគខ្ពស់នៅក្នុងចំណោមធនាគារកណ្តាលទាំង៧០ដែលជាសមាជិករបស់កម្មវិធី RAMP។
ជាការឆ្លើយតប លោក ជា ចាន់តូ បានសម្តែងការសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះការជួយជ្រោមជ្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធ របស់ក្រុមការងារជំនាញធនាគារពិភពលោកដែលបានផ្តល់ដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល១៥ ឆ្នាំកន្លងមកនេះ និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តសហការជួយជ្រោមជ្រែងធនាគារជាតិនៃកម្ពុជាបន្ថែមទៀត ដើម្បីឱ្យការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាកាន់តែមានការរីកចម្រើន និងជឿនលឿន។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីបញ្ហាប្រឈមសម្រាប់ការវិនិយោគនៅក្នុងស្ថានភាពដែលទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នប្រឈមនឹងភាពច្របូកច្របល់ និងយុទ្ធសាស្រ្តមួយចំនួនដើម្បីធានាបានការគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព និងរក្សាបានភាពធន់នៃទុនបម្រុងអន្តរជាតិ។
គួររំលឹកថា កម្មវិធី RAMP របស់ធនាគារពិភពលោកគឺជាកម្មវិធីបណ្តុះបណ្តាលផ្នែកធនធានមនុស្ស ជាពិសេសផ្នែកគ្រប់គ្រងទុនបម្រុងអន្តរជាតិ ហើយធនាគារជាតិនៃកម្ពុជាបានចូលជាសមាជិករបស់កម្មវិធី RAMP ចាប់ពីឆ្នាំ២០០៨មក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


