ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ
ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយក្តីសុខសាន្ត ហើយគ្រប់មូលដ្ឋានភូមិស្រុកនៅទូទាំងប្រទេស ក៏ទទួលបានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះ សូមមន្ត្រីរបស់គណបក្សប្រជាជនគ្រប់រូប បន្តចូលរួមបម្រើ រែកពន់ និងសម្រេចភារកិច្ច និងសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីនាំស្នាមញញឹមជូនប្រជាជនយើង។ ខ្មែររួមគ្នា ខ្មែរកាន់តែរីកចម្រើន និងអាចរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា និងសុភមង្គល។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន២ ខ្សែ ប្រវែងប្រមាណ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ តំណាងសម្តេចតេជោ ហ៊ុន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរ និងក្តីអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តបារាយណ៍ដ៏មានវ័យចំណាស់ប្រមាណ ៨៥ មួយនេះ ។ សមិទ្ធផលគួរជាទីមោទនៈទាំងអស់នេះ កើតឡើងពីសទ្ធាជ្រះថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងការសាងសង់ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងសម្រាប់ជូនលោកតាលោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រើប្រាស់ជួបជុំធ្វើបុណ្យទាន ទៅតាមគន្លងប្រពៃណីសាសនា។

ឯកឧត្តមបណ្ឌិត បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ចំពោះសមិទ្ធផលផ្លូវបេតុងថ្មីចំនួន ២ ខ្សែ ប្រវែងប្រមាណ ៣២ គ.ម ដែលទើបនឹងប្រកាសបើកការដ្ឋានសាងសង់នៅពេលនេះ ហើយដែលផ្លូវនេះនឹងជួយសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅ និងការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែធូរធារីកចម្រើនកើនទ្បើងបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានអរគុណចំពោះប្រជាពលរដ្ឋស្រុកក្រូចឆ្មារដែលតែងជឿទុកចិត្តមកលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពនានា ជាពិសេសការស្ម័គ្រចិត្តទទួលចាក់វ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជួយឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងលឿន និងស្ថិតក្នុងចំណោមប្រទេសដែលបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញបានមុនគេ រហូតធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងលឿនពីវិបត្តិនៃជំងឺកូវីដ-១៩ ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


