ព័ត៌មានជាតិ
ទូទាំងខេត្តសៀមរាប មានសហគ្រាសធុនតូច និងមធ្យមជាង ៣ ពាន់កន្លែង
ខេត្តសៀមរាប ដែលក្រៅពីមានវិស័យធំពីរសំខាន់គឺទេសចរណ៍ និងកសិកម្ម ដោយឡែកពាក់ព័ន្ធផ្នែកឧស្សាហកម្មក៏មានសហគ្រាសតូចធំ និងរោងចក្រជាច្រើនកំពុងបើកដំណើរការ។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកមិញនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប មានសិប្បកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងរោងចក្រសរុបប្រមាណជា ៣៨១៦ កន្លែង ដែលបានកើនឡើង ២២២កន្លែង។
សហគ្រាសក្រោមទុនវិនិយោគក្រោម ៥ ម៉ឺនដុល្លារអាមេរិក មាន ៣៦១៧កន្លែង ដែលក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួន ១៣៥ កន្លែង និងរោងចក្រ ៥ កន្លែង។

ជុំវិញការងារពាណិជ្ជកម្ម លោក ទៀ សីហា បានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំនេះ មន្ទីរពាណិជ្ជកម្មខេត្តបានចុះបញ្ជីពាណិជ្ជកម្មបានសរុបចំនួន ៣៦៣០ អង្គភាពអាជីវកម្ម៕

-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន


