Connect with us

ព័ត៌មានជាតិ

វត្ថុ​យក្ស​ចំនួន​៧ មាន​វត្ដ​មាន និង​កំពុង​រៀបចំ​ដាក់​បង្ហាញ​នៅ​ភូមិ​ខ្ញុំ នៃ​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ​ហើយ

បានផុស

នៅ

សៀម​រា​ប ៖ វត្ថុ​យក្ស​ចំនួន​៧​រួម​មាន ចាប៉ីដងវែង​យក្ស កន្ត្រង​ប្រហុក​យក្ស មួក​ស្លឹកត្នោត​យក្ស សំបុក​និង​ពងមាន់​យក្ស ខ្មុក​យក្ស អង្រុត​យក្ស និង​បំពង់​ទឹកត្នោត​យក្ស មាន​វត្ដ​មាន នឹង​កំពុង​រៀបចំ​ដាក់​បង្ហាញ​នៅក្នុង​កម្មវិធី​ភូមិ​ខ្ញុំ​នៃ​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​”​ពិព័រណ៍​វត្ថុ​យក្ស​” ដែល​មាន​ពិព័រណ៍​វត្ថុ​យក្ស​រៀបចំឡើង​ក្នុង​ខ្លឹមសារ​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​ពាំនាំ​ត្រឡប់មកវិញ​នូវ​ស្នាដៃ​យក្ស​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំមុនៗ និង​ស្នាដៃ​ដទៃទៀត​ដ៏​គួរ​ជាទី​មោ​ទ​ភាព​របស់​យុវជន ដោយ​រំលេច​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ ក្នុងការ​រួមចំណែក​លើ​ក​តម្កើង ស្នាដៃ​កូន​ខ្មែរក្រោម​ពាក្យស្លោក “​ខ្មែរ​ធ្វើបាន​។

កម្មវិធី​ភូមិ​ខ្ញុំ នៅ​ឆ្នាំ​២០២៣​នេះ ក្រោម​ប្រធានបទ “​ភូមិ​ខ្ញុំ ភូមិ​សុខសាន្ត​”​ដែលមាន​ទីតាំងនៅ​ខាងជើង​ជាប់​នឹង​ប្រាសាទបាយ័ន បែរមុខ​ទៅ​ទិស​ខាងលិច​ទល់នឹង ប្រាសាទភិមានអាកាស មាន​ខ្លោងទ្វារ​ពីរ​ខាងមុខ​ភូមិ រចនា​តុបតែង​ដោយ​ក្បូរ​ក្បាច់រចនា​របៀប​ខ្មែរ​គួរឱ្យ​ទាក់ទាញ និង​ហ៊ុមព័ទ្ធ​ដោយ​របប​ឈើ​ជុំវិញ​ភូមិ​។​កម្មវិធី​ភូមិ​ខ្ញុំ​នេះ មាន​សំណង់ផ្ទះ​ខ្មែរ​បុរាណ ដែលមាន​ដូចជា​៖ ផ្ទះ​សិល្បៈ​ទស្សនីយភាព ផ្ទះ​សេដ្ឋី ផ្ទះ​នំ សាលាឆទាន និង​ផ្ទះ​ចាក់​ចេក​។

ផ្សារ​ភូមិ​ខ្មែរ​ដែលមាន​លក់​ម្ហូប អាហារ នំ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​របស់​អ្នកភូមិ​។ ឆាក​តន្ត្រី​បុរាណសម័យ និង​សកម្មភាព​សាសនា​របស់​អ្នកភូមិ ផងដែរ​។ កម្មវិធី​”​ភូមិ​ខ្ញុំ​”​នៃ​ព្រឹ​ត្ដិ​ការណ៍​អង្គរ ដែល​បាន​រៀបចំឡើង ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ខ្លះៗ​នៃ​ភូមិ​ខ្មែរ​សម្រាប់​ឱ្យ​អ្នកទស្សនា​ជាតិ និង​អន្តរជាតិ បានឃើញ នឹង​នឹក​ដល់​ជីវភាព​សុខសាន្ត​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​សម័យ​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន ដែលជា​ក្ដី​ស្រមៃ​ក្តី សង្ឃឹម​សម្រាប់​ពលរដ្ឋ​ខ្មែរ ពី​ភាព​រីកចម្រើន ភាពសុខសាន្ត សន្តិភាព​ក្នុងប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា នៅ​ទីលាន​ប្រាសាទ​ជល់​ដំរី នៃ​ក្រុង​អង្គរធំ មានកម្ម​វិធី​ជាច្រើន​ទៀត រួមមាន​កម្មវិធី “​នេះ​មិនមែនជា​សុបិន​”​កម្មវិធី​បានបង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​និមិត្តរូប នៃ​ការជួបជុំ​បងប្អូន និង​ភាពសប្បាយ​រីករាយ​ក្នុង​មហា​គ្រួសារ​ខ្មែរ កម្មវិធី​”​សួន​មុនី​ហទ័យ​”​គឺជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ក្នុង​អត្ត​ន័យ​ប្រមូលផ្តុំ​នូវ​សារៈសំខាន់ និង​ភាព​ដ៏​អស្ចារ្យ​នៃ សិល្បៈ ទំនៀមទម្លាប់ និង​ឥរិយាបថ​ដ៏​ប្រពៃ​របស់​ប្រជាជន​ខ្មែរ​។​កម្មវិធី​”​ភូមិ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣”​ជា​កម្មវិធី​ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ក្រោម​ប្រធានបទ “​កីឡា​រស់ក្នុង​សន្តិភាព​”​ផងដែរ​៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៣ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១១ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម១៤ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

Sokha Hotels

ព័ត៌មានពេញនិយម