Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់​ដំបង​ មា​ន​​សា​លា​រៀន​២​ប៉ុណ្ណោះ ដែ​ល​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​​

បានផុស

នៅ

លោក​ យី​ ស៊ុ​ង​គី ​ប្រធាន​មន្ទីរអប់រំ​យុវជន​ និង​កីឡា​ខេត្ត​បាត់ដំបង ​បាន​ឱ្យដឹងថា​ ​ចាប់​តាំង​ពី​បើក​ប​វេ​សន​កាល​ កាលពី​ថ្ងៃ​ទី​១១ ​ខែមក​រា ​ឆ្នាំ​២០២១​ មាន​សាលា​ចំនួន​១៨​មិនទាន់​អនុញ្ញាត​ឲ្យ​ចូលរៀន​បាននៅឡើយទេ ​​ព្រោះ​សាលាជាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ សម្រាប់​ពលករ​ទើប​មកពី​ប្រទេស​ថៃ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្ត​ថា​ រ​ហូត​មក​ដល់​ពេលនេះ​ បន្ទាប់ពី​ពលករ​បា​នបញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ មាន​សាលាចំនួន​២​ត្រូវ​បាន​អាជ្ញា​ធរ​រៀបចំ​សំអាត​អនាម័យ​ និង​អនុញ្ញាត​ឲ្យ​សិស្ស​ចូលរៀន​វិញ​​ជា​បណ្តើរៗ​ហើយ​។​

លោក​បាន​បន្ត​ថា​ សាលា​ដែល​ពលករ​បា​នប​ញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​បាន​សំអាត​បាញ់ថ្នាំ​សម្រាប់​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​រួម​មាន ​សាលា​វិទ្យាល័យ​ព្រះមុនីវង្ស​ ស្ថិតក្នុង​ក្រុង​បាត់ដំបង​ និង​សាលា​វិទ្យាល័យ ​ជ្រៃ​ស្ថិត​ក្នុង​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ខ​ណៈ​សាលា​ជាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​ចំនួនទៀត​ នឹងត្រូវ​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​ជា​បន្តបន្ទាប់​​ដែរ​ នៅ​បំណាច់​ខែ​មករា ​ឆ្នាំ​២០២១​នេះ​។ ​ដោយឡែក​សាលារៀន​ ចំនួន​៧​ទៀត​ស្ថិ​តក្នុង​ស្រុក​ជាប់​ព្រំដែន​ មា​នស្រុក​កំរៀង​ ស្រុក​ភ្នំព្រឹក​ និង​ស្រុក​សំពៅ​លូន​ មិនទាន់​អនុញ្ញាត​​បើក​នៅឡើយ​នោះទេ ​ព្រោះ​នៅ​ជាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំ​ពោះ​ពលករ​។​

លោក​ អេង​ ភា​រុណ​ នាយក​វិទ្យាល័យ​ព្រះមុនីវង្ស​ បាន​ឲ្យ​ដឹង​ដែរ​ថា ​រាល់​ឆ្នាំ​វិទ្យាល័យ​ព្រះមុនីវង្ស​ មាន​សិស្ស​ចូលរៀន​ ក្នុង​រង្វង់​៤០០០នាក់​ ហើយ​ឆ្នាំ​សិក្សា​ថ្មី​ ក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ​ មាន​សិស្ស​ប្រមាណ​៣៩០០​នាក់​ បាន​ចុះឈ្មោះ​ចូលរៀន ​និង​បន្ត​មាន​សិស្ស​កំពុង​ផ្ទេរ​មក​រៀន​ថែមទៀត​ផងដែរ​ ខណៈឆ្នាំ​នេះរំពឹង​ថា​ សិស្ស​មាន​ចំនួន​ដូច​រាល់​ឆ្នាំ​ដែរ​ ខណៈ​សាលា​បាន​តម្រូវ​ឲ្យ​ពួកគេ​អនុវត្ត​នូវ​វិធានការ​ទប់​ស្កាត់​ជំងឺ​កូ​វីដ​-១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ​។

​លោក​បន្ថែមថា ​សាលា​បានបំ​បែក​សិស្ស​ដែល​បន្ទប់​មាន​ច្រើន​គ្នា​​ ឲ្យ​សិក្សា​តាម​វេន​ ខណៈ​សាលា​ក៏បាន​រៀបចំ​សិស្ស​រៀន​តាម​អន​ឡាញ​ មាន​គ្រូបង្រៀន​ពួកគេ​តាម​ផ្ទះ ​និង​ការ​យក​ឯកសារ​ពីសា​លា​ទៅ​រៀន​ផងដែរ​។​

គួរបញ្ជាក់​ដែរថា​ ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុទ​សាខន​ ប្រទេស​ថៃ​ គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១​ មាន​ពលករ​ចូល​តាម​ច្រក​ព្រំដែន​ខេត្ត​បាត់ដំបង​ មាន​ជាង​២៨០០​នាក់​ និង​បាន​បញ្ចប់​ច​ត្តា​ឡី​ស័ក​ និង​អ​នុញ្ញាតឱ្យ​ត្រឡប់​ទៅផ្ទះ​ចំ​នួន​១៣៤៧​នាក់​។​ ក្នុងនោះ​បា​នធ្វើ​សំណាក​២៨២២​នាក់​ លទ្ធផល​អវិជ្ជាមាន​២៨០២​នាក់ ​ខណៈ​បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ កំ​ពុង​ស​ម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មាន​ចំនួន​១១​នាក់​។​

មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្តបាត់ដំបង​ សរុប​ចំនួន​១១​ទីតាំង​ សម្រាប់​ទទួល​ពល​ករ​ចូល​តាម​ច្រក​ព្រំដែន​ខេត្ត​បាត់ដំបង​ មា​នដូចជា​ នៅ​ស្រុក​កំរៀង​,​សំពៅ​លូន​,​ភ្នំព្រឹក​,​ប​វេ​ល ​សំឡូត​,​ឯក​ភ្នំ​,​បាណន់​,​មន្ទីរពេទ្យបង្អែក​ខេត្ត​ និង​មោ​ងឫស្សី​ ដោយ​ក្នុង​នោះ​ ក៏បាន​ទទួល​ពលករ​ចូល​តាម​ច្រក​ព្រំដែន​ខេ​ត្តបន្ទាយមានជ័យ​ និង​ខេត្ត​ឧ​ត្ត​រមានជ័យ​ មក​ធ្វើ​ចត្តា​ឡី​ស័ក​ នៅ​សាលា​វិទ្យាល័យ​អន្លង់​វិល​ ស្ថិ​តក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ផងដែរ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ វិនាទី មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា១០ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ១៦ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

សេដ្ឋកិច្ច២១ នាទីutes មុន

រដ្ឋមន្ត្រីណែនាំឱ្យរក្សាតម្លៃផលិតផលទេសចរណ៍សមរម្យ​ នាឱកាសបុណ្យចូលឆ្នាំថ្មី

វប្បធម៌ ជំនឿ២៩ នាទីutes មុន

ល្បែងប្រជាប្រិយខ្មែរ ១១ប្រភេទ ត្រូវបានលើកយកលេងកម្សាន្តនៅវិទ្យាល័យព្រែកលៀប

Sokha Hotels

ព័ត៌មានពេញនិយម