Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ រៀបចំពិធីស្រង់ព្រះរស់លោកតាលោកយាយជិត ៥០០ នាក់

បានផុស

នៅ

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានរៀបចំ​ពិធី​ស្រង់ព្រះរស់ លោកតា លោកយាយជិត ៥០០ នាក់ នៅថ្ងៃវារៈឡើងស័កនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្តកំពង់ធំបាន​លើកឡើងថា ពិធីស្រង់ព្រះគឺជាទំនៀមទំលាប់ប្រពៃណី នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលដូនតាបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរមកហើយ។ ពិធីនេះស្ថិតនៅក្នុងចំណោមពិធីជាច្រើនទៀត ដែលមាននៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរដែលប្រជាពុទ្ធបរិស័ទ តែងតែធ្វើឡើងជាពិសេសនៅមុនពេលក្នុងពេលនិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី។

ថ្ងៃវារៈឡើងស័ក ប្រជាពុទ្ធបរិស័ទជាច្រើនតែងតែនាំគ្នាប្រារព្ធពិធីស្រង់ព្រះ ឬស្រង់សុគន្ធាវារីជូនមាតា បិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គឺធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជម្រះនូវកាយចិត្ត អកុសលនៅក្នុងចិត្តលាងឲ្យជ្រះនៅក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នាំសុខសិរីសួរស្តី ជូនដល់ក្រុមគ្រួសាររៀងៗខ្លួន និងដើម្បីឲ្យឆ្នាំបន្តទៅទៀតប្រកបអាជីវកម្មរកស៊ីមានបានរីកចម្រើននិងការរួចផុតចាគទុក្ខលំបាកផ្សេងៗ។

រហូតមកដល់ពេលនេះ ការប្រតិបត្តិចំពោះព្រះពុទ្ធសាសនា ការធ្វើពិធីស្រង់ព្រះ និងស្រង់ទឹកសុគន្ធវារី ជូនចំពោះមាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងមនុស្សជាស្រឡាញ់របស់ប្រជាពុទ្ធបរិស័ទ គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរយើង ដែលមាន តាំងពីបុរាណ ក៏ដូចជាចូលរួមអភិរក្សប្រពៃណីទំនៀមទំលាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម