ព័ត៌មានជាតិ
ស្ត្រីមានកូនតូចៗនៅឃុំកោះរកាទទួលបានម្សៅទឹកដោះគោពីក្រុមការងាររាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម បាននាំយកអំណោយជាម្សៅទឹកដោះគោ ទៅចែកជូនស្ត្រីដែលមានកូនតូចៗ ក្នុងឃុំកោះរកានៃស្រុកកំពង់សៀម ចំនួន៤៦គ្រួសារ និងបន្តដំណេីរចុះសួរសុខទុក្ខដល់ខ្នងផ្ទះផ្តល់អំណោយមនុស្សធម៍ដល់ចាស់ជរាចំនួន២គ្រួសារទៀត។

ឆ្លៀតឱកាសនោះដែរឯកឧត្តម លី ថៃហាក់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ ឯកឧត្ដមបានជំរុញដល់ទឹកចិត្តដល់ស្ត្រីក្នុងឃុំទាំងអស់ត្រូវចេះថែរទាំសុខភាពកូនតូចៗឲ្យល្អប្រសេីរ និងជៀសឆ្ងាយពីជំងឺឈឺស្កាត់ទាំងឡាយ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅអាយុ១៨ឆ្នាំឡេីងទៅ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យឯកសារពាក់ព័ន្ធ មានអត្តសញ្ញាណប័ណ្ណប្រសិនបេីហួសសុពលភាពសូមអញ្ជើញទៅធ្វើឡេីងវិញ និងកែតម្រូវនៅតាមមូលដ្ឋានដេីម្បីបំរេីឲ្យការបោះឆ្នោត។ ហេីយសូមបងប្អូនពលរដ្ឋកុំភ្លេចនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដេីម្បីជ្រេីសរេីសថ្នាក់ដឹកនាំល្អដែលមានការរីកចម្រេីនដូចសព្វថ្ងៃនេះ។

សូមជម្រាបជូនដែរថា អំណោយជាម្សៅទឹកដោះគោ ដែលបានផ្តល់ជូនស្ត្រីមានកូនតូចៗក្នុងឃុំកោះរកា នៃស្រុកកំពង់សៀម របស់ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម ដែលមានចំនួន៤៦គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានទឹកដោះគោ២កំប៉ុង និងថវិកា១ម៉ឺន រៀល ហេីយ ឯកឧត្តម រួមជាអាជ្ញាធរមូលដ្ឋានឃុំចុះទៅសួសុខទុក្ខចាស់ជរាដែលកំពុងសម្រាកព្យាបាលជម្ងឺចំនួន២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវ មួយយួរ,ត្រីខមួយយួរ,មីមួយកេស,ទឹកបរិសុទ្ធមួយយួរ និងថវិកា៥ម៉ឺនរៀល៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


