ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រកាសឲ្យប្រយ័ត្ន ម្សៅទឹកដោះគោ ៥ប្រភេទ ព្រោះមានផ្ទុកសារធាតុពុល គ្រោះថ្នាក់ដល់កុមារ
ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីប្រកាសឲ្យប្រយ័ត្ន ហើយប្រមូលមកវិញនិងផ្អាកលក់ជាបន្ទាន់នូវម្សៅទឹកដោះគោទារកចំនួន៥ប្រភេទ ដោយសង្ស័យថាមានផ្ទុកសារធាតុពុល Cereulide ដែលជាជាតិពុលចេញពីបាក់តេរី Bacillus cereus។

សារធាតុ Cereulide គឺជាជាតិពុលចេញពីបាក់តេរី Bacillus cereus ដែលអាចបណ្តាលឲ្យទារកក្អួតចង្អោរខ្លាំង និងរាករូសក្នុងរយៈពេលខ្លីបន្ទាប់ពីទទួលទាន។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺជាតិពុលនេះអាចធន់នឹងកម្ដៅ ទោះបីជាដាំឲ្យពុះក៏មិនបាត់បង់ជាតិពុលដែរ។
តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ ម្សៅទឹកដោះគោដែលត្រូវប្រមូលត្រឡប់មកវិញនេះ រួមមាន៖
- Babybio Optima 1 របស់ក្រុមហ៊ុន Vitagermine លេខកូដ ៨៩៤៤០៨ កម្រិតវេចខ្ចប់ ៨០០ក្រាម
- Babybio Optima 1 របស់ក្រុមហ៊ុន Vitagermine លេខកូដ ៩០០០៣៥ កម្រិតវេចខ្ចប់ ៨០០ក្រាម
- Babybio Optima 1 របស់ក្រុមហ៊ុន Vitagermine លេខកូដ ៩០០៩៣២ កម្រិតវេចខ្ចប់ ៤០០ក្រាម
- Alula Gold Reflux របស់ក្រុមហ៊ុន Sanulac Nutritionals Australia Pty Ltd លេខកូដ ៨០០០០០៣៣៨៧ កម្រិតវេចខ្ចប់ ៩០០ក្រាម
- Alula Colic & Constipation របស់ក្រុមហ៊ុន Sanulac Nutritionals Australia Pty Ltd លេខកូដ ៨០០០០០៣៤០៧ កម្រិតវេចខ្ចប់ ៨៥០ក្រាម
ភ្នាក់ងាររដ្ឋបាលសុវត្ថិភាពចំណីអាហារវៀតណាមរកឃើញថា ផលិតផលទាំងនេះកំពុងត្រូវបានដាក់លក់នៅលើបណ្តាញលក់ទំនិញអនឡាញធំៗ ដូចជា Shopee, Lazada និង Ausmart ជាដើម។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរសុវត្ថិភាពចំណីអាហារហុងកុង (CFS) និងអាជ្ញាធរសុវត្ថិភាពចំណីអាហារអូស្ត្រាលី និងនូវែលសេឡង់ (FSANZ) សុទ្ធតែបញ្ជាក់ថា ផលិតផលទាំងនេះមានផ្ទុកជាតិពុល Cereulide ដែលបង្កហានិភ័យដោយផ្ទាល់ដល់សុខភាពកុមារតូចៗ។
សេចក្តីប្រកាសនេះទៀតសោត កើតឡើងបន្ទាប់ពីក្រសួងក៏បញ្ជាឲ្យមានការត្រួតពិនិត្យឡើងវិញទូទាំងប្រទេសផងដែរ លើផលិតផលម្សៅទឹកដោះគោទារក Aptamil ក្រោយក្រុមហ៊ុនបារាំងដែលផលិតម្សៅទឹកដោះគោម៉ាកនេះ បានប្រកាសប្រមូលវាមកវិញនៅប្រទេសអង់គ្លេស បន្ទាប់ពីរកឃើញថា មានផ្ទុកសារធាតុដូចគ្នានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


