ព័ត៌មានអន្ដរជាតិ
សារធាតុពុល Cereulide នៅក្នុងម្សៅទឹកដោះគោទារក អាចធ្វើឲ្យក្អួត និងខ្សោយថ្លើម
ក្រុមហ៊ុនផលិតផលិតផលទឹកដោះគោធំៗ រួមទាំងក្រុមហ៊ុនយក្សឧស្សាហកម្ម Nestle និង Danone និងក្រុមហ៊ុនឯកជន Lactalis បានចេញការប្រមូលផលិតផលម្សៅទឹកដោះគោទារកដោយប្រុងប្រយ័ត្ន ដោយសារក្តីបារម្ភថា វាអាចនឹងមានការបំពុលជាមួយនឹងជាតិសេរូលៃដ៍ (cereulide) បង្កឡើងដោយបាក់តេរី បាស៊ីលុស សេរៀស (Bacillus cereus) ដែលរីករាលដាលនៅក្នុងបរិស្ថាន និងនៅក្នុងវត្ថុធាតុដើមអាហារឆៅៗ។

យោងតាមសារព័ត៌មាន Reuters សារធាតុសេរូលៃដ៍ វាបង្កើតឡើងនៅក្នុងអាហារនៅពេលដែលបាក់តេរីកើនឡើង ជាធម្មតាដោយសារតែអាហារឆ្អិនត្រូវបានទុកចោលយូរពេកនៅសីតុណ្ហភាពបន្ទប់។ គេរកឃើញវាជាញឹកញាប់នៅក្នុងបាយដែលចម្អិនរួច ហើយបន្ទាប់មកចុះត្រជាក់យូរ បណ្តាលឲ្យមានជំងឺដែលពាក់ព័ន្ធនេះមានឈ្មោះក្រៅផ្លូវការថា «រោគសញ្ញាបាយឆា» fried rice syndrome។ ទោះជាយ៉ាងណាក៏ដោយ វាក៏ត្រូវអ្នកជំនាញឃើញនៅក្នុងអាហារដែលមានម្សៅដូចជាប៉ាស្តា និងដំឡូង ក៏ដូចជាផលិតផលទឹកដោះគោ អាហារសមុទ្រ និងបន្លែផងដែរ ប្រសិនបើរក្សាទុកមិនបានល្អឬត្រឹមត្រូវ។
ចំពោះរោគសញ្ញាវិញ ជាធម្មតាមនុស្សមានអារម្មណ៍ឈឺក្នុងរយៈពេល ៣០ នាទី ទៅ៥ម៉ោង បន្ទាប់ពីញ៉ាំអាហារដែលមានមេរោគ។ រោគសញ្ញាសំខាន់ៗគឺចង្អោរ និងក្អួតម្តងហើយម្តងទៀត ជួនកាលអមដោយការឈឺពោះ ដែលមនុស្សភាគច្រើនមានអារម្មណ៍ធូរស្រាលក្នុងរយៈពេល ២៤ ម៉ោង។ ក្នុងករណីធ្ងន់ធ្ងរ វាអាចរួមបញ្ចូលការខ្សោយថ្លើមស្រួចស្រាវ។
ដោយឡែក នៅពេលដែលសារធាតុពុល សេរូលៃដ៍ ស្ថិតនៅក្នុងអាហារ ការចម្អិនធម្មតាឬការកំដៅឡើងវិញ មិនអាចលុបបំបាត់វាចោលទាំងស្រុងបានទេ ដោយសារតែជាតិពុលនេះមានភាពធន់នឹងកម្ដៅ មានន័យថា វាអាចរស់រានមានជីវិតពីសីតុណ្ហភាពដែលជាធម្មតាសម្លាប់បាក់តេរី។
ដូច្នេះហើយ ម្សៅទឹកដោះគោទារកច្រើនតែរួមបញ្ចូលប្រេងដែលមានផ្ទុកអាស៊ីត arachidonic (ARA) ដើម្បីធ្វើឲ្យវាស្រដៀងនឹងទឹកដោះម្តាយ។ បាក់តេរី បាស៊ីលុស សេរៀស អាចរស់រានមានជីវិតនៅក្នុងគ្រឿងផ្សំស្ងួតដែលប្រើសម្រាប់ម្សៅទឹកដោះគោទារក ហើយក្រោមលក្ខខណ្ឌជាក់លាក់ក្នុងអំឡុងពេលកែវច្នៃ ឬដំណើរការគ្រឿងផ្សំ អាចលូតលាស់ និងផលិតសេរូលៃដ៍ ។ ដោយសារតែជាតិពុលមានស្ថេរភាពកម្ដៅ ការកម្ដៅឡើងវិញនឹងមិនបំផ្លាញវាទេ តែអនុញ្ញាតឲ្យវានៅតែស្ថិតក្នុងរូបមន្តដដែល។
មិនតែប៉ុណ្ណោះ អាហារផ្សេងទៀតក៏អាចប្រឈមនឹងហានិភ័យផងដែរ ប្រសិនបើវាត្រជាក់ ឬត្រូវបានរក្សាកំដៅមិនត្រឹមត្រូវ នោះវាអាចលូតលាស់ និងផលិតសេរូលៃដ៍បានដោយងាយស្រួលបំផុត។ ជាកស្ដែង សូម្បីតែ បាយ ឬប៉ាស្តាមានជាតិម្សៅដែលទុកនៅលើចង្ក្រានក្តៅ ឬអាហារប៊ូហ្វេ គឺជាចំណុចហានិភ័យទូទៅដែលមនុស្សជាច្រើនតែងមើលរំលង។
គួរបញ្ចាក់ដែរថា នៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានប្រកាសប្រមូលផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលកំពុងចែកចាយនៅលើទីផ្សារមកវិញ ដោយសង្ស័យថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលនេះ ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
វៀតណាមត្រួតពិនិត្យម្សៅទឹកដោះគោ Aptamil ទូទាំងប្រទេស ដោយបារម្ភពីការផ្ទុកសារធាតុគ្រោះថ្នាក់ដល់ទារក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


