Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់មហាផ្ទៃ អំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​មហាជន ចូលរួម​ថែរក្សា​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ ដែល កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​ខាង​មុខ ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​លើក​កិត្តិយស និង​កិត្យានុភាព​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​លោក​ឧត្ដមសេនីយ៍​ឯក​បម្រុង លឿង តាម​ក្វាង អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​នាយកដ្ឋាន​អង្គរក្ស លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា សម្រាប់​កិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បើ​គ្មាន​ការ​ចូលរួម​ពី​មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ ការងារ​នេះ​នឹង​មិន​បាន​ជោគជ័យ​នោះ​ទេ ទោះជា​កងកម្លាំង​សមត្ថកិច្ច​មាន​សមត្ថភាព​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​វា​មិន​អាច​ទៅ​បាន​រលូន​ប្រកប​ដោយ​តម្លាភាព។

លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្ត​ថា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​រៀបចំ​នៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​នេះ​បាន​ជោគជ័យ ក៏ដូចជា​លើក​កិត្តិយស និង​កិត្យានុភាព​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ ក្នុងនាម​តំណាង​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច និង​តំណាង​ឲ្យ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​កិច្ច​ការពារ​ធាន​សុវត្ថិភាព​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​ខាងមុខនេះ សូម​សំណូម​ពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ដើម្បី​ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​ការ​រក្សា​របៀប​រៀបរយ ហើយ​ប្រសិន​បើ​មាន​ប្រការ​ណាមួយ​ថ្នាំងថ្នាក់​ដូចជា ការ​បិទ​ផ្លូវ ឬ​ក៏​ការ​រៀបចំ​ក្បួន​គណៈប្រតិភូ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពេលវេលា​ក្នុង​ការ​ធ្វើ​ចរាចរណ៍ សូម​ប្រជាពលរដ្ឋ​មេត្តា​ខន្តី​អភ័យទោស និង​អធ្យាស្រ័យ។

លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​សំខាន់​នេះ កម្ពុជា ក៏បាន​ស្នើសុំ​កិច្ច​សហការ​ពី​ភាគី​វៀតណាម​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នេះ ព្រោះ​វៀតណាម​បាន​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣១។

លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​លើក​ឡើង​ថា សម្រាប់​កិច្ចការ​រៀបចំ​ផែនការ​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​កីឡា​ប៉ា​រ៉ា​ហ្គេម​ខាង​មុខ​នេះ នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចង្អុល​ដឹកនាំ និង​ធ្វើការ​ផ្សព្វផ្សាយ​រួច​មក​ហើយ និង​នាយកដ្ឋាន​-​អង្គភាព​ជំនាញ​នីមួយៗ ក៏បាន​ធ្វើការ​ចាត់ចែង​គ្រប់​ជ្រុងជ្រោយ ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ ការ​មក​ដល់​របស់​គណៈ​ប្រតិភូ តម្រាយ​ផ្លូវ កន្លែង ការ​ស្នាក់នៅ ជាពិសេស​ទីកន្លែង​ព្រឹត្តិការណ៍​ប្រកួត រួម​ទាំង​ការ​បង្ការ​ហេតុការណ៍​កើតឡើង​ជាយថាហេតុ​ជាដើម។

លោក​ឧត្ដមសេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​កិច្ច​ការពារ​គ្រប់​ជ្រុងជ្រោយ​ទៅ​បាន គឺ​ចាំបាច់​ណាស់​ត្រូវ​មាន​បទពិសោធន៍ ដោយសារ​នេះ​ជា​ព្រឹត្តិការណ៍​ដំបូង​បំផុត​ក្នុង​រយៈពេល ៦៥ ឆ្នាំ ដែល កម្ពុជា ខកខាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយក៏​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើកដំបូង​បំផុត ដូច្នេះ​ទោះជា​យើង​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ប៉ុណ្ណា​ក៏ដោយ យើង​ក៏​ត្រូវ​ទាមទារ​រក​បទពិសោធន៍​ពី​ប្រទេសជិតខាង ហើយ​កន្លងមក នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចង្អុល​ដឹកនាំ និង​បាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ដើម្បី​ផ្ដល់​បទពិសោធន៍ ជាពិសេស​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ជោគជ័យ​នេះ​ក៏​មាន​ចំណែក​មួយ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ពង្រឹង​បទពិសោធន៍​ជាមួយ​ដៃគូ​សហប្រតិបត្តិការ​របស់​យើង​ផង​ដែរ។

លោក​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​គូស​បញ្ជាក់​ថា សម្រាប់​ផែនការ​ការពារ កង​កម្លាំង​សមត្ថកិច្ច បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ គ្រប់​គោលដៅ​អាទិភាព និង​គ្រប់​សមាសភាព​ចូលរួម គឺ​យើង​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​ក៏​នៅ​មាន​ការ​បារម្ភ​ផង​ដែរ ព្រោះថា​ព្រឹត្តិការណ៍​នេះ​ប្រាកដ​ជា​មាន​អ្នកចូលរួម​ទស្សនា និង​ចូលរួម​គាំទ្រ​ការ​ប្រកួត​ច្រើន​កុះករ ហើយ​ទោះជា​យើង​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​រួច​ក៏​ពិតមែន យើង​ក៏​នៅតែ​បន្ត​ធ្វើ​បច្ចុប្បន្នភាព និង​តាមដាន​សភាពការណ៍ ដើម្បី​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម