Connect with us

ព័ត៌មានជាតិ

យុវវ័យ​ បញ្រ្ជាប​​ការយល់​ដឹង​ពីការ​ប្រើប្រាស់​​កម្មសិទ្ធិ​បញ្ញា​លើ​អាជីវកម្ម​

បានផុស

នៅ

កម្ពុជា​បាន​រៀបចំ​ទិវា​កម្មសិទ្ធិ​​បញ្ញា​ពិភពលោកនៅថ្ងៃ ២៦ ខែមេសា ជារៀងរាល់ឆ្នាំ​ក្នុងគោលបំណងជំរុញលើកកម្ពស់កិច្ចការពារ ព្រម​ទាំង​បង្កើន​ការ​យល់ដឹង​អំពី​ការប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​​​ឲ្យ​បាន​ទូលំទូលាយ។

ចូលរួម​​នៅ​ក្នុងកម្មវិធី​​ទិវា​កម្មសិទ្ធិ​​បញ្ញា​ពិភពលោក ២០២៣ ដែល​រៀបចំ​ឡើង​នៅ​ព្រឹកមិញនេះ យុវតី​ ង៉ូវ គីមណៃ និស្សិត​​ឆ្នាំ​ទី​ពីរ​កំពុង​សិក្សា​​ជំនាញ​​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង​ឲ្យ​ដឹង​ថា ​ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​មាន​អត្ថប្រយោជន៍​ច្រើន​​សម្រាប់ម្ចាស់​អាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបឯកសារ

យុវតី​ដែល​មាន​បំណង​ចាប់​អាជីព​ជំនួញ​ទៅ​ថ្ងៃ​អនាគត​រូបនេះ​លើក​ឡើង​​ថា ការ​ចុះ​បញ្ជី​បាន​ត្រឹម​ត្រូវ​អាចឲ្យ​​ម្ចាស់​អាជីវកម្ម​ការពារ​ការ​កេង​បន្លំពីអ្នកដទៃ និង​ផ្តល់​ការ​ជឿទុក​ចិត្ត​​ដល់​អតិថិជន​​លើ​ការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់​ខ្លួន។

មិន​ខុស​គ្នា​​នេះ​ដែរ កញ្ញា​​ មិក ជាន​ស៊ូនីតា ដែលកំពុង​សិក្សា​ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិដែរ​នោះ​​យល់ឃើញ​ថា៖ «កាល​ណា​ម្ចាស់អាជីវកម្ម​អត់​​ចុះ​បញ្ជី ស្មើ​គេច​ពន្ធ​ខុស​ច្បាប់»។​

យុវតីរូបនេះ​បន្តថា ការ​ចុះ​បញ្ជី​អាជីវកម្មបញ្ជាក់​​ពី​ការទទួល​​ស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច រួម​ទាំង​អាច​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួនដោយ​​មិន​ប្រឈម​ហានិភ័យ​​ផ្សេងៗ។

កម្ពុជា​បាន​​ចូលរួម​​ទិវាកម្មសិទ្ធិ​បញ្ញា​ពិភពលោកជា​រៀងរាល់ឆ្នាំ។ ក្នុង​ទិវាកម្មសិទ្ធិ​បញ្ញា​ពិភពលោក ឆ្នាំ២០២៣ ដែល​កម្ពុជា​​រៀបចំ​ឡើង​ក្រោមមូលបទ “ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​គូស​បញ្ជាក់​ថា ការកសាងច្បាប់កម្មសិទ្ធិបញ្ញាគឺជាមូលដ្ឋានគ្រឹះសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែល​ប្រកាន់​យក​របប​សេដ្ឋកិច្ចទីផ្សារ ដោយផ្តោតសំខាន់លើវិស័យឯកជនជាកម្លាំងចលករ សម្រាប់​ជំរុញកំណើន​សេដ្ឋកិច្ច។

ការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែង​មិន​ស្មោះត្រង់មានសារៈសំខាន់ណាស់ ដល់ភាពរីកចម្រើនរបស់វិស័យឯកជន តាមរយៈការបង្កើត​ផលិតផល​ដែលមានម៉ាករបស់កម្ពុជា ការបង្កើតស្នាដៃ ការបង្កើនផលិតភាព លើក​ទឹកចិត្តឱ្យ​មានការផ្ទេរបច្ចេកវិទ្យាចាំបាច់ និងជំរុញនវានុវត្តន៍នៅគ្រប់វិស័យ។

​ខណៈ​ដែល​កម្ពុជា​បាន​រៀបចំ​​ទិវាកម្មសិទ្ធិ​បញ្ញា​ពិភពលោក ឆ្នាំ២០២៣ ​ក្រោមមូលបទ “ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​ថា មិនត្រឹមតែបានបំផុសស្មារតីឱ្យទាំងអស់គ្នាចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បី​ធានា​ចីរភាព​នៃការអភិវឌ្ឍ តាមរយៈការជំរុញលើកទឹកចិត្តក្នុងការ​កសាងកេរ្តិ៍ឈ្មោះម៉ាក ការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលប៉ុណ្ណោះទេ ប៉ុន្តែ​សារៈសំខាន់​ក្នុងការលើកស្ទួយ​ស្រ្តី​ឱ្យចូលរួម​ប្រើប្រាស់កម្មសិទ្ធិបញ្ញា​ដើម្បីពង្រីកសក្តានុពល របស់ខ្លួន​តាមរយៈការប្រើប្រាស់​ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងជំនាញ ក្នុងការបង្កើតម៉ាក និងផលិតផល ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ឱ្យកាន់តែរីក​ចម្រើន​​ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព ដែលនាំមកនូវវិបុលភាពជូនជនរួមជាតិទាំងមូល។

នៅក្នុងក្របខ័ណ្ឌ​ជាតិនិង​អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា៖ (១) ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (២) ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (៣) ច្បាប់ស្តីពីប្រកាស​នីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរ​ឧស្សាហកម្ម (៤) ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និង(៥)​ច្បាប់ស្តីពីម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ និងកិច្ចព្រមព្រៀង​អន្តរជាតិពាក់ព័ន្ធ​​កម្មសិទ្ធិបញ្ញា​ដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម