ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាំចេញទំនិញមានតម្លៃប្រមាណ ៩៦០លានដុល្លារ
ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃរហូតដល់ ៩៦០លានដុល្លារ នៅឆ្នាំ ២០២២។ នេះជាការបញ្ជាក់របស់លោក UEMATSU HIROSHI ប្រធាននាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លោក UEMATSU HIROSHI បានថ្លែងប្រាប់កម្ពុជាថ្មីថា ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយ។ លោកបន្តថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនចំនួន ១៥០ កំពុងដំណើរការ ដោយក្នុងនោះ ៤០ភាគរយ គឺក្រុមហ៊ុនមកពីប្រទេសជប៉ុន, ៣០ក្រុមហ៊ុនមកពីប្រទេសចិន ក៏ដូចជាក្រុមហ៊ុនមកពីប្រទេសថៃ អាមេរិក ហ្វីលីពីន វៀតណាម និងប្រទេសដទៃទៀត បានចូលមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ ចំពោះផលិតផលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសម្រាប់នាំចេញ មានដូចជា វាយនភ័ណកាត់ដេរសម្លៀកបំពាក់ រថយន្ត គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផ្សេងៗទៀត។

ប្រធានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានគូសបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដយ៉ាងណាក្តី ក៏តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ទទួលបានប្រាក់ចំណេញដែរ។ លោកថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងអភិវឌ្ឍពង្រីកទីតាំងបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ដោយផ្តោតសំខាន់លើវិស័យគ្រឿងបន្លាស់យានយន្ត និងគ្រឿងអេឡិចត្រូនិក ព្រោះវិស័យទាំងនេះ មានតម្រូវការខ្ពស់ និងអ្នកវិនិយោគច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណ ៤ម៉ឺនាក់ ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ទៀត៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


