ព័ត៌មានជាតិ
ផែស្វយ័តភ្នំពេញរកចំណូលបានជាង១៧លានដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) រកចំណូលបានចំនួន១៧,៥លានដុល្លារ បានកើនឡើង ២២ ភាគរយ នៅក្នុងរយៈពេល៥ខែឆ្នាំ ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសរបស់ PPAP។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង១៧,៥២លានដុល្លារ កើន ២២ ភាគរយធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ដែលមានទឹក្រាក់១៤,៤លានដុល្លារ។
របាយការណ៍ឱ្យដឹងទៀតថា ជាមួយនឹងកំណើនដ៏ខ្ពស់នេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួន១៤,៣៦លានដុល្លារ កើនឡើង ២៣ភាគរយពីចំនួន ១១,៦៨ លានដុល្លារ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ២,៥៨ លានដុល្លារ កើនឡើង២៣ភាគរយ ពីចំនួនជាង ២ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៥៧៤ ៣៤៨ ដុល្លារ ថយ ១០ ភាគរយ ពីចំនួន ៦៣៧ ៣៦៨ ដុល្លារ ។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់កម្ពុជាថ្មីកន្លងមកនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។
ជាមួយគ្នានេះដែរ PPAP ក៏បានរាយកណ៍អំពីកំណើនទំនិញឆ្លងកាត់ផែក្នុងរយៈពេល៥ខែឆ្នាំនេះមានកើនឡើងជាង២០% ដែលក្នុងនោះបរិមាណទំនិញ ប្រេងឥន្ធនៈឆ្លងកាត់ផេមានជាង២លានតោនក្នុងរយៈពេល៥ខែកន្លងមកនេះ កើនឡើងជាង២១% ធៀបទៅនឹងជាង ១,៧ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ បរិមាណកុងតឺនរ័ឆ្លងកាត់មានចំនួន ២០៦ ០៥៥ ធីអ៊ីយូ កើនឡើងជិត២៨%; បរិមាណនាវាសរុបមានចំនួន ១ ៤៧៨គ្រឿងកើន ១,៤៤%; បរិមាននាវាដឹកអ្នកដំណើរចូលមានចំនួន ១៨៤គ្រឿង កើនជិត៤% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ១៩ ៦៩៥នាក់ កើនជិត១០%។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុបជាង៤១លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្មរបស់ខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


