ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់សមិទ្ធផលប្រឹងប្រែងរបស់ប្រតិបត្តិការសឹករងត្បូងឃ្មុំ
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការកសាងអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើន រហូតអង្គភាពមានការរីកចម្រើនប្រែមុខប្រែមាត់ជាលំដាប់ក្នុងរយៈពេលប្រមាណ ៩ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០១៤ មក បន្ទាប់ពីការបំបែកចេញពីតំបន់ប្រតិបត្តិការសឹករងកំពង់ចាម។

ការវាយតម្លៃនេះ ធ្វើឡើង ខណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរចំពោះយោធភូមិភាគទី២, តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ព្រមទាំងស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងារស្នូល, ការងារជំនាញ និងការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារសន្តិសុខ ស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងកងឯកភាពចំណុះ រួមមានជាអាទិ៍៖ អគារស្នាក់នៅ ១ ខ្នង កម្ពស់ ២ ជាន់, អគាររោងបាយ ១ ខ្នង, ឃ្លាំងកងវរសេនាតូចលេខ១ និងអគារទីបញ្ជាការ កងអនុសេនាធំមេមត់ ១ ខ្នង ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។

ទាំងនេះបានបញ្ជាក់ថា ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ នៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពកងទ័ពនៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា បន្ថែមលើការយកចិត្តទុកដាក់ចំពោះយោធិនដែលកំពុងបម្រើការ, សម្តេចទាំងទ្វេ ក៏តែងបានគិតគូរជាប់ជាប្រចាំផងដែរ អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដោយបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់ការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងអតីតយុទ្ធជន តាមរយៈការផ្តល់ជំនួយជាថវិកា និងសម្ភារ រួមទាំងការដាក់ឱ្យដំណើរការនូវយន្តការមួយចំនួនទៀត ជាការបំពេញបន្ថែមឱ្យគោលនយោបាយចំពោះអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាល ដែលមានស្រាប់៕





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


