Connect with us

ព័ត៌មានជាតិ

លើក​ដំបូង កម្ពុជា គ្រោង​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព អ.ស.ប

បានផុស

នៅ

កម្ពុជានឹងមានមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារចូលរួមក្នុងបេសកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប)ជាលើកដំបូងនាពេលខាងមុខនេះ បន្ទាប់ពីកងទ័ព​មួកខៀង។

នៅក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលរៀបចំជ្រើសរើសបេក្ខភាព មន្ដ្រីជំនាញនគរបាលជាតិ និងមន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប)កាលពីសៀលថ្ងៃទី២៨មេសា លោក អ៊ួង ចន្ធី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានលើកឡើងថា ការជ្រើសរើសបេក្ខភាពមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ របស់ក្រសួងមហាផ្ទៃ ឱ្យចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព គឺជាការងារថ្មីមួយសម្រាប់មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ។ លោកបានបន្ដថា មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ត្រូវមានលក្ខខណ្ឌច្រើន មុនចេញដំណើរទៅបំពេញការងារ ក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដាំ វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច បានមានប្រសាសន៍ថា បេក្ខភាពមន្ដ្រីជំនាញនគរបាលជាតិ មន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាពត្រូវមានលក្ខខណ្ឌដូចជា៖ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រ នគរបាលយុត្តិធម៌ព្រហ្មទណ្ឌ វិទ្យាសាស្ដ្រសង្គម ឬជំនាញដែលពាក់ព័ន្ធ, មានបទពិសោធន៍ការងារ ជាពិសេសចេះភាសាបារាំង និងចេះបើកបររថយន្ដផងដែរ។

លោកអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ ក្នុងការជ្រើសរើស​មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ឱ្យទៅបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព និងមានទំនាក់ទំនង​ឱ្យកាន់តែជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសម្របសម្រួលការជ្រើសរើស ឱ្យបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លោក ម៉ៅ សុភារម្យ អគ្គនាយករងនិងជាប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្ដែងនូវសេចក្ដីរីករាយចំពោះមន្ដ្រីពន្ធនាគារ ដែលមានឱកាសចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព ដែលជាកិច្ចការងារមួយដ៏មានសារៈសំខាន់បំផុត។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជួនកងទ័ពមួកខៀវសរុបចំនួន ៨៨៥៩នាក់ក្នុងនោះ នារីមានចំនួន ៦៨១នាក់ទៅចូលរួមក្នុងបេសកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប) នៅតាមបណ្តាប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និងម៉ាលី។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះ នារីមានចំនួន ១៣០នាក់ កំពុងបំពេញបេសកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកណ្ដាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម