Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន៤ បោះទុនវិនិយោគសរុបជាង ៤៣លានដុល្លារ បង្កើតរោងចក្រ​នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

ក្រុមហ៊ុនចំនួន៤ បានបោះទុនវិនិយោគសរុបចំនួនជាង ៤៣លានដុល្លារ នៅខេត្តកំពង់ស្ពឺ ដោយបានបង្កើតការងារ​ប្រមាណ ៧៤៨៣នាក់។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្រុមហ៊ុនទាំងបួន ដែលបានអនុម័តឱ្យដំណើរការនេះ រួមមាន៖

១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ​ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥០កន្លែង។

២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់​ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.០៦៩កន្លែង។

៣- “ROUTE 88 MANUFACTURING COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប​គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៩០កន្លែង។

៤- “INTERNATIONAL AIR LIFE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់​ប្រភេទពីក្រណាត់កៅស៊ូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។

អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មី នាពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាស​ទាំងតូចទាំងធំ ដែលកំពុងដំណើរ​ប្រមាណជិត ២០០០ ក្នុងនោះ សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់​ស្បែកជើងមានចំនួនជិត ២០០ក្រុមហ៊ុន។

បើតាមលោកអភិបាលខេត្ត ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនឱ្យចូលមកវិនិយោគនេះ គោលបំណង ដើម្បីផ្តល់ប្រ​យោជន៍​ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈការងារបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូលសម្រាប់ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូលបានពីការប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់​យកទៅអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធនានា ជាពិសេសបានជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម