ព័ត៌មានជាតិ
ប្រធានក្លិបអ្នកកាសែតកម្ពុជា ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលសន្តិភាពនៅកូរ៉េខាងត្បូង
ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនមួយរូបក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺជាការបោះជំហានថ្មីមួយទៀតរបស់ក្លិបអ្នកកាសែតកម្ពុជានៅឆាកអន្តរជាតិ។

លោក ពុយ គា បានបញ្ជាក់ឲ្យដឹងថា៖«ក្នុងនាមជាប្រធានក្លិបអ្នកកាសែតកម្ពុជា ខ្ញុំត្រូវបានគេផ្តល់ឱកាសឲ្យចូលរួមថ្លែងមតិ និងពិភាក្សាជុំវិញប្រធានបទដែលទាក់ទងនឹងតួនាទីសារព័ត៌មានក្នុងការស្វែងរកសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយវាគ្មិនមកពី៨ប្រទេសផ្សេងទៀត»។ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពនេះ ក៏មានវត្តមានចូលរួមរបស់មេដឹកនាំ និងតំណាងជាន់ខ្ពស់មកពី១៥៧ប្រទេស រួមទាំងអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo និងប្រធាន សភា លោក Newton Gingrich ជាដើម។
ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានស្ថាប័នព័ត៌មានធំៗក្នុងតំបន់ និងអន្តរជាតិវាយតម្លៃខ្ពស់តាមរយៈសកម្មភាព និងធនធានមនុស្សដែលមកពីច្រើនស្ថាប័ន និងមានបទពិសោធន៍ផ្នែកព័ត៌មាននៅកម្ពុជាតាំងពីចាប់បដិសន្ធិនៅឆ្នាំ២០០០។ ទន្ទឹមនេះ ក្លិបអ្នកកាសែតកម្ពុជា ជាសមាគមសារព័ត៌មានដែលបង្កើតឡើងដើម្បីការពារសិទ្ធិសេរីភាព និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសាព័ត៌មាន ក៏ដូចជាផ្ដល់ការគាំទ្រផ្នែកជំនាញមួយនេះដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាននៅកម្ពុជា ។

រហូតមកទល់ពេលនេះ ក្លិបអ្នកកាសែតកម្ពុជា មានដៃគូជាច្រើន ជាពិសេសក្នុងតំបន់ដែលកាលពីឆ្នាំ២០១៨ ហើយបានក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធសារព័ត៌មានអាស៊ាន (Confederation of ASEAN Journalists) ដែលត្រូវបានបង្កើតនៅពីឆ្នាំ១៩៧៥ ពោលគឺ៨ឆ្នាំក្រោយពីអាស៊ានបានចាប់កំណើត។
ជាបន្តបន្ទាប់ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្លិបអ្នកកាសែតកម្ពុជា ត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ច និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងបណ្តាប្រទេសនានាក្នុងតំបន់ និងក្រៅតំបន់។ ជាក់ស្តែង កាលពីដើមខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិក្រមសីលធម៌អ្នកសារព័ត៌មានថៃ បានអញ្ជើញអ្នកសារព័ត៌មានខ្មែរមួយក្រុមធំដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសថៃចំនួន៥ថ្ងៃ ដើម្បីស្វែងយល់ពីក្រមសីលធម៌របស់អ្នកសារព័ត៌មានដែលជាបញ្ហាប្រឈមមួយរបស់អ្នកសារព័ត៌មានទូទៅទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសផ្សេងៗទៀតផងដែរ៕

-
KPT+៦ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣