Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ ដើម្បីការពារភពផែនដី គឺត្រូវចូលរួមប្រតិបត្តិមេត្រីបរិស្ថាន

បានផុស

នៅ

លោក នេត្រ ភក្ត្រា មានប្រសាន៍ថា ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដើម្បីការពារភពផែនដី គឺត្រូវចូលរួមប្រតិបត្តិមេត្រីបរិស្ថាន និងការពារធនធានធម្មជាតិ ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោកអញ្ជើញជួបសំណេះសំណាល និងចែករំលែកចំណេះដឹងបរិស្ថានជាមួយសិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច មុនមួយថ្ងៃ នៃការប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។

ថ្លែងទៅកាន់សិស្សានុសិស្ស លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចែករំលែកនូវចំណេះដឹងពីបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងវិធីដើម្បីការពារភពផែនដីរបស់យើង ដែលស្របទៅនឹងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី”។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ធម្មជាតិអាចរស់នៅដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ ហេតុនេះ យើងត្រូវចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ លោក ជំរុញឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី តាមរយៈការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា  បានថ្លែងអំណរគុណដល់សិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងមានការយល់ដឹងច្រើនអំពីកិច្ចការពារបរិស្ថាន។ គោលដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យមានបរិស្ថានល្អ និងមាននិរន្តរភាពបរិស្ថាន។

គួរបញ្ជាក់ថា ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក៏មានកម្មវិធីសំណួរចម្លើយពាក់ព័ន្ធនឹងចំណេះដឹងបរិស្ថាន ហើយមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ដោយមានការចោទជាសំណួរ និងឆ្លើយ ដែលបានបង្ហាញពីការយល់ដឹងរបស់សិស្សានុសិស្សអំពីបរិស្ថាន។

ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាននេះ មានការអញ្ជើញចូលរួមពី លោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង  អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន តំណាងក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) រដ្ឋបាលខេត្ត មន្ទីរស្ថាប័នជុំវិញខេត្ត អង្គការដៃគូ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម