ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលធានាបាននូវនិរន្តភាព និងការអភិវឌ្ឍជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាខិតខំធានាបាននូវនិរន្តភាព នៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ សមិទ្ធផលប្រកបដោយសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា

ការថ្លែងមាន ធ្វើឡើងក្នុង ឱកាស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរងខេត្តព្រះសីហនុ កោះកុង កំពត កែប កំពង់ស្ពឺ និងខេត្តតាកែវ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរយៈកាលជាង ៤០ឆ្នាំ ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ដូចជាក្នុងអំឡុង នៃវិបត្តិជំងឺកូវីដ-១៩ លើសពីនេះ គឺការធានាបាននូវនិរន្តភាព នៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ សមិទ្ធផលប្រកបដោយសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ និងតទៅអនាគត។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកប ដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត តាមរយៈការបើកបង្ហាញនូវសាវតារ និងភាពរុង រឿងថ្កើងថ្កាន នៃអរិយធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់សម័យកាលទំនើបជូនដល់សាកលលោក។ សមិទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើនក្នុងទីអារាម ដែលត្រូវបានផ្តួចផ្តើមកសាងដោយព្រះបរមរតនកោដ្ឋក្នុង ឆ្នាំ១៩៦២ និងបន្ទាប់មកត្រូវបានបំផ្លិចបំផ្លាញដោយរបប ប៉ុល ពត គឺដូចនឹងស្ថានភាពសោកនាដកម្មនៅទូទាំងប្រទេសក្នុងសម័យកាលដ៏ខ្មៅងងឹត។ ចាប់ពីឆ្នាំ១៩៧៩ ទីអារាមនេះក៏ត្រូវបានកសាងទ្បើងវិញដោយការចូលរួមពីសំណាក់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ រួមជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិដ៏រឹងមាំ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ការសាងសង់បណ្តាល័យ និងសមិទ្ធផលនានាក្នុងវត្តឥន្ទញ្ញាណ (ហៅវត្តក្រៅ) ដោយបច្ចុប្បន្នដឹកនាំដោយព្រះនរធម្មោ ប៊ុន ណេង ព្រះចៅអធិការវត្ត និងជាលេខាគណខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងពុទ្ធ បរិស័ទជិតឆ្ងាយបានបន្តការកសាងវត្តរួមមាន៖ ចេតិយរួមជណ្តើរកែវ ព្រះពុទ្ធបរិនិព្វាន ប្រសូត្រ ប្រោសបញ្ចវគ្គិយ៍ភិក្ខុ អាស្រមស្នាក់នៅរបស់តាជី យាយជី ផ្លូវបេតុងក្នុងវត្តជាច្រើនខ្សែ របងវត្ត ភេសជ្ជដ្ឋាន ឧបដ្ឋានសាលា គិលានុបដ្ឋាន វច្ចកុដិ រោងភត្តរួមនឹងសមិទ្ធផលផ្សេងៗទៀត។ ពិសេសបណ្ណាល័យថ្មី ដែលកំពុងរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ កសាងឡើងតាមរចនាបថខ្មែរ មានទទឹង ២៤ម៉ែត្រ បណ្ដោយ ៣៦,៥៤ ម៉ែត្រ កម្ពស់ ៣ ជាន់ ធ្វើអំពីបេតុង ជាន់ផ្ទាល់ដី ជាន់ទី១ សម្រាប់ព្រះសង្ឃគង់នៅ, ជាន់ទី២ ជាបណ្ណាល័យ, ជាន់ទី៣ ជាបូជនីយដ្ឋានតម្តល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ដែលបានអារាធនាពីប្រទេសស្រីលង្កា និងព្រះពុទ្ធរូប ៣២អង្គ ធ្វើអំពីស្ពាន់ សមិទ្ធផលខាងលើចំណាយថវិកាសរុបចំនួន ២ ៣១២ ១២២ ដុល្លារអាមេរិក។

លោកអភិបាលខត្ត បានកោតសរសើរ និងថ្លែងអំណរព្រះគុណព្រះនរធម្មោ ប៊ុន ណេង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំលះបង់យកអស់កម្លាំងព្រះកាយ កម្លាំងព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធានក្នុងការគ្រប់គ្រងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរហូតកសាងបានបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តឥន្ទញ្ញាណ នាពេលនេះ។ សមិទ្ធផលនានាក្នុងវត្តឥន្ទញ្ញាណកើតឡើងពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្តល់ទុកជាសម្បត្តិគរុភ័ណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនាតរៀងទៅ។
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ