ព័ត៌មានជាតិ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរបោះឆ្នោត
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ បើទោះបីជាថ្នាក់ដឹកនាំមួយចំនួននៃគណបក្សនេះ បានចាកចេញជាបន្តបន្ទាប់ក៏ដោយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានយកឯកសារទៅដល់ដោយផ្ទាល់នៅ គ.ជ.ប។

សូមជម្រាបថា គិតមកដល់រសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានគណបក្សនយោបាយប្រមាណជា ១៧ បានចុះបញ្ជី។ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣៕


-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
កីឡា៦ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៥ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា៦ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
លោក ម៉ម សំនៀង ទម្លាយស្នាដៃបទថ្មី «ចួបស្នេហ៍ Rock and Roll» កំពុងផ្ទុះការគាំទ្រ