ព័ត៌មានជាតិ
ការរឹតត្បិតចំពោះអាជីវករជួលសម្លៀកបំពាក់បុរាណមកថតរូបក្នុងបរិវេណសារមន្ទីរ មានមូលហេតុ ៣
ចំពោះការរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់សេវាសម្លៀកបំពាក់បុរាណ មកថតរូបនៅក្នុងបរិវេណសារមន្ទីរជាតិ កន្លងមក គឺដោយសារតែមានមូលហេតុមួយចំនួន ពុំមែនដោយសារតែសារមន្ទីរជារបស់អ្នកណា ឬសារមន្ទីរជាតិកម្ពុជា មិនគាំទ្រដល់វិស័យឯកជន ក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរឡើយ។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពី កាលពីពេលថ្មីៗកន្លងមក មានអាជីវករជួលសម្លៀកបំពាក់បុរាណមួយចំនួន កើតមានការយល់ច្រឡំ និងបានលើកជាសំណួរនៅលើបណ្តាញសង្គមថា “តើសារមន្ទីរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏ជារបស់ឯកជន?”

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សារមន្ទីរជាតិគឺស្វាគមន៍ចំពោះសាធារណជន និងអាជីវករទាំងអស់ ដែលមានបំណងចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរនាពេលកន្លងមក។ ក្នុងនោះ បានបញ្ជាក់ទៀតថា ការដែលរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់សេវាសម្លៀកបំពាក់បុរាណមកថតរូប នៅក្នុងបរិវេណសារមន្ទីរជាតិកន្លងមក គឺដោយសារតែមានមូលហេតុ ៣ ខាងក្រោមនេះ៖
១.អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិ ជាផ្នែកមួយនៃសេវាកម្មអតិថិជន នៅក្នុងការជួលសម្លៀកបំពាក់ថតរូប។
២.អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋ នៅក្នុងការផ្តល់សេវាកម្ម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។ ក្នុងករណីនេះ សារមន្ទីរជាតិចាំបាច់មានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់ខ្លួនតែម្តង រហូតដល់សារមន្ទីរជារតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន។ ដើម្បីជៀសវាងទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូត សម្លៀកបំពាក់ដែលត្រូវប្រើប្រាស់ជូនដល់អតិថិជន។
៣.កន្លងមក មានករណីនៃការប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះហើយ ទើបសារមន្ទីរជាតិស្នើឲ្យមានការឆ្លងយោបល់ពីអ្នកជំនាញរបស់ក្រសួងជាមុនសិន ដើម្បីជៀសវាងកំហុសឆ្គង ក្នុងការផ្សព្វផ្សាយដែលប្រាសចាកទម្រង់ដើម និងគ្មានមូលដ្ឋានច្បាស់លាស់។
ដើម្បីជៀសវាងកើតមានបញ្ហាដូចដែលបានរៀបរាប់ខាងលើ សារមន្ទីរជាតិកម្ពុជាទទូចស្នើសុំអាជីវករទាំងអស់ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ ត្រូវទាក់ទងទៅក្រសួងជំនាញជាមុនសិន ដើម្បីឆ្លងយោបល់លើគំរូម៉ូតសម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ ពិសេសត្រូវសុំការអនុញ្ញាតចូលថតរូប ក្នុងបរិវេណខាងមុខអាគារសារមន្ទីរជាតិ។
ក្នុងនោះ អគ្គនាយកដ្ឋានបេតិកភណ្ឌនាយដ្ឋានសារមន្ទីរ ក៏សម្តែងក្តីព្រួយបារម្ភដែរថា ទម្រង់នៃការផ្សព្វផ្សាយនោះ អាចប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ និងអាចបណ្តាលឲ្យមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។ លើសពីនេះ នាយដ្ឋានសារមន្ទីរបញ្ជាក់ដែរថា ទាំងអស់នេះក៏ជាការជួយក្រើនរំលឹក នៅក្នុងនាមសេនាធិការរបស់ក្រសួងជំនាញ ហេតុនេះសូមឲ្យសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ។ នៅក្នុងករណីមានមន្ទិលមិនច្បាស់លើសេចក្តីជូនដំណឹងនេះ គឺអាចទំនាក់ទំនងសួរបញ្ជាក់តាមរយៈ Messenger, សារអេឡិចត្រូនិច [email protected] ឬទូរស័ព្ទលេខ ០២៣ ២១១ ៧៥៣ (នៅរៀងរាល់ម៉ោងធ្វើការ)៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


