ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់កសាងអភិវឌ្ឍជាតិ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្តទៅមុខទៀត រាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងឥតកែប្រែ គឺការធានានូវជីវភាពសុខសាន្ត និងសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋជាជំហានៗនៅទូទាំងប្រទេស ក៏ដូចមូលដ្ឋានស្រុកកំរៀងនេះផងដែរ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង សម្តេចតេជោ ក្នុងការថែរក្សាឱ្យបាននូវបរិស្ថានសុខសន្តិភាព ស្ថិរភាព ព្រមទាំងឱកាសក្នុងការបន្តកសាងអភិវឌ្ឍប្រទេសឱ្យបានឋិតថេរយូរអង្វែង។

ការថ្លែងនេះ ធ្វើឡើងក្នុង ឱកាស បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ស្ថិតនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ស្រុកកំរៀងបានប្រែមុខមាត់ពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍរីកចម្រើន ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចំាថ្ងៃ ព្រមទាំងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។

បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបន្តថា កាលពី ៤៥ ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបប ប៉ុល ពត ដែលបានគ្រប់គ្រងអំណាច ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។ មកដល់បច្ចុប្បន្ន កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនអនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាព និងអនុមោទនាចំពោះសមិទ្ធផលថ្មីៗជាច្រើន នៅក្នុង វត្តសិរីមង្គល ហៅ វត្តសាមសិប ដែលត្រូវបានកសាងឡើងនៅលើទីតាំងតំបន់អតីតសមរភូមិ ហើយសព្វថ្ងៃ ក៏បានកកើតទៅជាទីអារាមគួរជាទីមនោរម្យ និងជ្រះថ្លាសម្រាប់ការជួបជុំធ្វើបុណ្យបំពេញទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទ ដែលអញ្ជើញមកពីគ្រប់ទិសទី៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ