ព័ត៌មានជាតិ
ព្រឹត្តិការណ៍ស៊ីហ្គេម បានបង្ហាញឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់
ការរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ របស់កម្ពុជា បានបង្ហាញចេញពីភាពអច្ឆរិយដ៏អស្ចារ្យ និងបានឆក់យកការចាប់អារម្មណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងបណ្តាប្រទេសផ្សេងៗទៀត នៅលើសកលលោក ឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ដែលពុំនឹកស្មានថា កម្ពុជាធ្វើបានដល់កម្រិតនេះ ហើយព្រឹត្តិការណ៍នេះប្រហែលទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិច ដែលប្រទេសផ្សេងៗបារម្ភថា ពុំអាចធ្វើដូចប្រទេសកម្ពុជា។ នេះគឺជាការលើកឡើងរបស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស)។

ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារប្រចាំខែ មេសា កាលពីថ្ងៃទី១២ឧសភា លោក អ៊ុក សមវិទ្យា បានបញ្ជាក់ទៀតថា ភាពជោគជ័យដ៏អស្ចារ្យនេះ គឺបានកើតចេញពីបេះដូងដ៏ទូលាយរបស់ សម្ដេចតេជោ បានរ៉ាប់រងរាល់ចំណាយទាំងអស់ ទាំងការស្នាក់នៅ ការហូបចុក ចំពោះអត្តពលិក ដែលមានតែប្រទេសកម្ពុជាប៉ុណ្ណោះធ្វើរឿងនេះឡើងដំបូងគេ ហើយនេះជាសមិទ្ធិផលដែលមិនអាចបំភ្លេចបានរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ក្រោមការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក្នុងការរក្សាបានលំនឹងម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្ដិភាពពេញលេញ ដែលបានមកពីការរួបរួមសាមគ្គីគ្នាក្រោមម្លប់សន្ដិភាព ទើបកម្ពុជា អាចបង្ហាញមុខមាត់ថ្មីលើឆាកអន្ដរជាតិចំពោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ។

លោកបានប្រៀបធៀបថា សម្រាប់ ប. ស. ស. ក៏ដូចគ្នាផងដែរ ក្នុងការបំពេញការងារកន្លងមក កត្តាសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់បំផុតដែលយើងទាំងអស់គ្នាកំពុងបម្រើការងារក្នុងអង្គភាពផ្តល់សេវាជាលក្ខណៈសង្គមត្រូវយកចិត្តទុកដាក់ និងរួបរួមគ្នាអនុវត្ត ដូចនេះយើងត្រូវចេះយោគយល់គ្នា តាមរយៈការសហការគ្នា អធ្យាស្រ័យជួយគ្នាទៅវិញទៅមក រក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង រួសរាយរាក់ទាក់ និងបង្កើនភាពស្និទ្ធស្នាល ដោយមានទំនាក់ទំនងល្អទៅវិញទៅមកក្នុងអង្គភាព រួមចិត្តរួមកម្លាំងដោយឈរលើមូលដ្ឋានតែមួយ ដែលនេះជាស្មារតីរួមត្រូវប្រតិបត្តិឱ្យបាន ទើបប្រសិទ្ធភាពការងារមាននិរន្តភាព និងធ្វើប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះបានចាប់ផ្តើមពីថ្ងៃទី៥ ឧសភា រហូតដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ ដោយមានគណៈប្រភូកីឡា និងអត្តពលិកចូលរួមប្រមាណជាង១ម៉ឺននាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ