ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសជាច្រើននាក់ បានមកទស្សនាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសជាច្រើននាក់ បានមកចូលរួមទស្សនា។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសជាច្រើននាក់ បានមកចូលរួមទស្សនាការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយបងប្អូនខ្មែរយើងនៅបរទេស ឆ្នាំនេះក៏មកច្រើនដែរ អង្គរសង្រ្កាន្ដក៏មកលេង ដល់ស៊ីហ្គេមក៏មកលេង មកតាំងពីអូស្ត្រាលី តាំងពីបារាំង តាំងពីអាមេរិក មកច្រើន»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ការមកចូលរួមរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ និងព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ ២០២៣នេះ ក៏ជាឱកាសនៃការរួបរួមសម្រាប់ប្រជាជនខ្មែរមកពីគ្រប់ទិសទី ទាំងនៅក្នុងប្រទេសផង និងមកពីក្រៅប្រទេសផង។
សូមជម្រាបថា ប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឲ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឲ្យបានគង់វង្ស៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


