ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយពលរដ្ឋ គឺមានតែគណបក្សប្រជាជនកម្ពុជា មួយគត់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា អ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ គឺមានតែគណបក្សប្រជាជនកម្ពុជា មួយគត់។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពារព្រៃបានមិនខ្វះអុសដុតនោះទេ។ ត្រង់ចំណុចនេះ សម្ដេចចង់សំដៅថា ការពារសន្តិភាពបាន គឺប្រជាពលរដ្ឋមានការងារធ្វើ ហើយអ្នកមានសមត្ថភាពការពារសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងអ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់ក្មួយៗ ក៏មានតែគណបក្សប្រជាជនមួយដែរ»។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា មិនមានប្រទេសណាមួយ អាចអភិវឌ្ឍទៅបាននៅពេលមានសង្រ្គាមនោះទេ ហើយសង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន