ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ នយោបាយចិននាពេលនេះ មិនមានការប្រកាសធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា បើទោះបីជាមានប្រទេសខ្លះរិះរកវិធីប្រឆាំងចិន តែចិនមិនមានប្រកាសធ្វើសត្រូវជាមួយនឹងប្រទេសណាមួយនោះទេ។

ការលើកឡើងរបស់សម្ដេតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយរបស់ប្រទេសចិននាពេលនេះ មិនមានប្រកាសធ្វើសត្រូវជាមួយនឹងប្រទេសណាមួយនោះទេ ទោះបីជាមានប្រទេសខ្លះ បានរិះរកវិធីរារាំង និងប្រឆាំងចិនក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «យើងពិនិត្យមើលនយោបាយរបស់ចិននៅពេលនេះ មិនមានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណាទេ ទោះបីអ្នកដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិន ក៏ប៉ុន្តែចិនមិនដែលដាក់ចេញ នូវគោលនយោបាយរារាំង ឬក៏ធ្វើជាសត្រូវជាមួយប្រទេសណាទេ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ដោយសារនយោបាយរបស់ចិនបែបនេះហើយ ទើបធ្វើឲ្យគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ចេះតែរីកចម្រើនទៅមុខ៕
-
កីឡា៥ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
កីឡា៥ ថ្ងៃ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ