ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ណែនាំនិស្សិតស្ម័គ្រចិត្តឲ្យខិតខំបំពេញការងារតាម ៥ជំហាន ដើម្បីមានឱកាសក្លាយជាមន្រ្តីកសិកម្មឃុំ
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំនិស្សិតស្ម័គ្រចិត្តឲ្យខិតខំបំពេញការងារតាម ៥ជំហានសំខាន់ៗ ហើយនៅពេលអនុវត្តជោគជ័យ អាចមានឱកាសក្លាយជាមន្រ្តីកសិកម្មឃុំ នាពេលខាងមុខ។

ការណែនាំនេះ នៅពេលដែលលោកបណ្ឌិត យ៉ង សាំងកុមារ បានអញ្ជើញជាអធិបតីក្នុងពីធីចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាល ស្តីពី ផលិតកម្មគ្រាប់ពូជស្រូវ និងស្រូវចំណី។ ពិធីនេះធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នារសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ដោយមាននិស្សិតស្ម័គ្រចិត្តចូលរួមប្រមាណ ២០០នាក់។

នៅក្នុងឱកាសនោះ លោកបណ្ឌិត យ៉ង សាំងកុមារ បានវាយតម្លៃចំពោះលទ្ធផលដ៏ល្អរបស់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យគ្រប់គ្នា នាពេលនេះ។ ជាមួយគ្នានេះ លោកបណ្ឌិតបានណែនាំនិស្សិតស្ម័គ្រចិត្តទាំងអស់ ឲ្យខិតខំបំពេញការងារតាម ៥ ជំហានដូចខាងក្រោម៖

១) ជួយប្រមូលទិន្នន័យទាក់ទងស្ថានភាពផលិតកម្មស្រូវពូជ និងស្រូវចំណី
២) ជួយដល់សហគមន៍ក្នុងការរៀបចំផែនការផលិតស្រូវពូជ និងស្រូវចំណី
៣) គាំទ្រសហគមន៍ក្នុងការផលិតស្រូវពូជសុទ្ធល្អ និងស្រូវចំណី ដែលប្រើពូជសុទ្ធល្អដើម្បីផ្គត់ផ្គង់មករោងម៉ាស៊ីតាមកិច្ចសន្យាទីផ្សារ
៤) ធ្វើការសិក្សាវាយតម្លៃលើការអនុវត្តការងារផលិតកម្ម និងការអនុវត្តកិច្ចសន្យាកសិកម្ម
៥) រៀបចំរបាយការណ៍អំពីបទពិសោធន៍ និងមេរៀនទទួលបានពីការងារជាមួយសហគមន៍។

បើតាមលោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅពេលក្រុមនិស្សិតអនុវត្ត ៥ចំណុចខាងលើនេះ ទទួលបានជោគជ័យ អាចមានឱកាសក្លាយជាមន្រ្តីកសិកម្មឃុំនៅឆ្នាំ ២០២៤ខាងមុខនេះ។ លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងដែរថា «សម្រាប់ផែនការពង្រាយមន្រ្តីកសិកម្មគ្រប់ឃុំទូទាំងប្រទេស យើងគ្រោងចាប់ផ្ដើមពីឃុំដែលសម្បូរស្រូវមុនគេ»៕



-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


