ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិវត្តតាមិម រីករាយក្រោយទទួលបានផ្លូវបេតុងមួយខ្សែ
ផ្លូវបេតុងមួយខ្សែដែលមានប្រវែងប្រមាណជិត២០០០ម៉ែត្រ ត្រូវបានស្ថាបនាឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរ។

ថ្មីៗនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់កម្លាំងចុះរៀបចំចាក់បេតុងលើផ្លូវមួយខ្សែ ចាប់ពីក្បាលស្ពានរថភ្លើង រហូតដល់ស្ពានផ្សារខ្វែង ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ដែលមានទទឹង៧ម៉ែត្រ និងបណ្តោយជិត២.០០០ម៉ែត្រ ដែលកន្លងមកផ្លូវនេះ មានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយសារតែជង្ហុក និងដីភក់ច្រើន។

បច្ចុប្បន្នគេសង្កេតឃើញថា នៅក្នុងក្រុងបាត់ដំបងទាំងមូលក៏មានការជួសជុល និងស្ថាបនាផ្លូវជាច្រើនខ្សែផងដែរ និងដាក់បង្កប់លូខ្នាតធំបន្ថែម ដោយសារតែផ្លូវចាស់ៗមានសភាពទ្រុឌទ្រោម។
រាល់ទង្វើរបស់អាជ្ញាធរខេត្ត បានធ្វើអោយប្រជាពលរដ្ឋក្នុងភូមិវត្តតាមិមមានការរំភើបរីករាយ ក្រោយពីពួកគាត់ទទួលបានផ្លូវមួយខ្សែនេះ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


